ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ហាមឃាត់អ្នកមិនចាក់វ៉ាក់សាំងដូសជំរុញ អត់ឲ្យមានសេរីភាព ដើរហើរទូលំទូលាយ
រដ្ឋាភិបាលអ៊ីស្រាអែល បានហាមឃាត់អ្នកណាដែលមិនចាក់វ៉ាក់សាំងកូវីដដូសជំរុញ មិនឲ្យចូលកន្លែងបិទជិត ពោលលែងបើកសេរីភាពទូលំទូលាយដូចមុនទៀតហើយចំពោះអ្នកចាក់ថ្នាំបង្ការបាន ២ ដូស ដែលនេះមានន័យថា មនុស្សជិត២លាននាក់ នឹងបាត់បង់លិខិតវ៉ាក់សាំងរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

អ៊ីស្រាអែល បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលទាមទារឲ្យការចាក់វ៉ាក់សាំងដូសជំរុញ ក្លាយជាតម្រូវការសម្រាប់លិខិតវ៉ាក់សាំងឌីជីថលរបស់ខ្លួន ដែលជាសកម្មភាពមួយត្រូវបានគេមើលឃើញថា ជាវិធានការដើម្បីលើកទឹកចិត្តប្រជាជនឲ្យទទួលថ្នាំបង្ការដូសទី៣។
បញ្ហាបច្ចេកទេស បានរារាំងក្រសួងសុខាភិបាលចំពោះការចេញប័ណ្ណបៃតងដែលធ្វើបច្ចុប្បន្នភាព ខណៈមនុស្សរាប់លាននាក់ព្យាយាមបញ្ជាក់ឡើងវិញនូវឯកសារឌីជីថល ដែលអាចអនុញ្ញាតឲ្យចូលហាង ភោជនីយដ្ឋាន ព្រឹត្តិការណ៍វប្បធម៌និងកន្លែងហាត់ប្រាណ។

ប្រជាជនអ៊ីស្រាអែលជាច្រើននាក់ បានធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងប្រព័ន្ធប័ណ្ណបៃតងនេះខណៈ អ្នកប្រឆាំងប្រព័ន្ធនេះបានចាត់ទុក វិធានការនេះថា ជាទម្រង់នៃការចាក់វ៉ាក់សាំងដោយបង្ខំ។
គួរបញ្ជាក់ថា ប្រជាជនអ៊ីស្រាអែលជាង ៦០ ភាគរយ បានទទួលវ៉ាក់សាំង Pfizer/BioNTech ចំនួន ២ ដូស ហើយប្រជាពលរដ្ឋជិត ៣.៥ លាននាក់ក្នុងចំណោមប្រជាជន ៩.៣ លាននាក់របស់ខ្លួន បានទទួលវ៉ាក់សាំងដូសជំរុញ។

ប៉ុន្មានខែចុងក្រោយនេះ មានការកើនឡើងនៃករណីកូវីដថ្មីនៅអ៊ីស្រាអែល។ គិតត្រឹមថ្ងៃអាទិត្យ ជាង ៧០ ភាគរយនៃករណីធ្ងន់ធ្ងរចំនួន ៥៨៨ នៅក្នុងមន្ទីរពេទ្យអ៊ីស្រាអែល គឺពាក់ព័ន្ធនឹងបុគ្គលដែលមិនបានចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមហ៊ុនឱសថ BioNTech ចាប់ផ្ដើមសាកល្បងវ៉ាក់សាំងការពារជំងឺសាហាវបំផុតទី ២ លើលោក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ