សុខភាព
ក្រុមមនុស្សទាំងនេះ ងាយកើតជំងឺលើសអាស៊ីដអ៊ុយរីកជាងគេ
ជំងឺរលាកសន្លាក់មានច្រើនសណ្ឋាន ប៉ុន្តែជំងឺរលាកសន្លាក់មួយដែលគេតែងជួបប្រទះញឹកញាប់ គឺជាជំងឺមួយកើតឡើងដោយសារការលើសអាស៊ីដអ៊ុយរីកក្នុងឈាម។ ខាងមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ជំងឺនេះប្រសិនបើយើងមិនព្យាបាលឲ្យត្រឹមត្រូវ ទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញ នោះវានឹងបណ្ដាលឲ្យមានការឈឺចាប់ និងរំខានដល់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃ រហូតដល់ពិការក៏មាន។

ជំងឺនេះភាគច្រើនកើតលើមនុស្សប្រុសដែលមានអាយុចន្លោះពី ៣០-៤៥ ឆ្នាំ រីឯស្ត្រីច្រើនកើតក្រោយអាយុ ៥៥ ឆ្នាំ។ ផ្ទុយទៅវិញមនុស្សទាំងពីរភេទ ក្រោយអាយុ ៦៥ ឆ្នាំសុទ្ធតែអាចប្រឈមនឹងជំងឺនេះ បើមានកត្តាដូចខាងក្រោម។
១- កត្តាប្រឈមជំរុញឲ្យងាយកើតជំងឺលើសអាស៊ីដអ៊ុយរីកនេះ
- មនុស្សលើសទម្ងន់
- អ្នកផឹកជាតិអាល់កុលញឹកញាប់ ជាពិសេសស្រាបៀ ស្រាវីស្គី ឫស្រារ៉ូម
- អ្នកញ៉ាំអាហារច្រើនលើសកម្រិត ឫពោះទទេយូរពេក
- អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
- អ្នកជំងឺមានសំពាធឈាមលើស
- អ្នកចូលចិត្តញ៉ាំសាច់ គ្រឿងសមុទ្រច្រើន
- អ្នកកំពុងប្រើថ្នាំមួយចំនួន ដែលនាំទៅរកការលើសអាស៊ីដអ៊ុយរីកក្នុងឈាម
២- រោគសញ្ញាជំងឺលើសអាស៊ីដអ៊ុយរីករួមមាន

– នៅលើស្បែក និងនៅសន្លាក់មានលេចចេញជាដុំពកៗ
– មានជាគ្រួសនៅតម្រងនោម
– ប៉ះពាល់សន្លាក់ខ្លាំង ជាពិសេសគឺសន្លាក់ជង្គង់ កដៃ កជើង និងមេជើង គឺមានលក្ខណៈហើម ក្ដៅ ឡើងក្រហម និងឈឺចាប់ខ្លាំង ពិសេសស្ដែងចេញភ្លាមៗពិបាកទ្រាំ
ចំពោះការធ្វើរោគវិនិច្ឆ័យ និងព្យាបាលត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ត្រូវធ្វើឲ្យទាន់ពេលវេលា ជៀសវាងការប្រើថ្នាំដោយខ្លួនឯង អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ដូចនេះបង្ការការលើសអាស៊ីដអ៊ុយរីកក្នុងឈាម គឺការពារសន្លាក់ ហើយជាពិសេសគឺការពារប្រព័ន្ធតម្រងនោម និងបេះដូងរបស់យើង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


