ព័ត៌មានជាតិ
បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនពលរដ្ឋទាំង១១ ខណ្ឌចាប់ពីថ្ងៃស្អែក
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំនួន ១១ ក្នុងរាជធានីភ្នំពេញឱ្យទៅទទួលយកការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់ដូសជំរុញប្រភេទស៊ីណូវ៉ាក់ចាប់ពីថ្ងៃទី ១១ ខែតុលា ២០២១តទៅ។
ការទទួលយកដូសជំរុញនៅពេលនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងមេរោគកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃចន្ទទី ១១ តុលា២០២១ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ដូសជំរុញប្រភេទស៊ីណូវ៉ាក់ ជូនប្រជាពលរដ្ឋនៅតាមខណ្ឌចំនួន ១១ ក្នុងតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងនោះដំណើរការចាក់វ៉ាក់សាំងត្រូវបានសាលាក្រុងភ្នំពេញបញ្ជាក់ថាសម្រាប់ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌកំបូល និង ខណ្ឌពោធិ៍សែនជ័យ ក្រុមគ្រូពេទ្យយោធានៃកងយោធពលខេរមភូមិន្ទក្រសួងការពារជាតិនឹងចាប់ផ្តើមដំណើរការពីម៉ោង ២ រសៀលហើយប្រជាពលរដ្ឋដែលធ្លាប់ទទួលបានវ៉ាក់សាំងពីក្រុមគ្រូពេទ្យយោធានឹងត្រូវទៅទទួលវ៉ាក់សាំងនៅទីតាំងដែលក្រុមគ្រូពេទ្យយោធាបានរៀបចំសម្រាប់ដូសជំរុញ។

ដោយឡែកសម្រាប់ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងខណ្ឌសែនសុខ ប្រជាពលរដ្ឋត្រូវទៅទទួលយកវ៉ាក់សាំងចាប់ផ្តើមពីម៉ោង ៨ ព្រឹកតទៅខណៈយុទ្ធនាការចាក់វ៉ាក់សាំងនឹងរៀបចំជូនពីក្រុមពេទ្យនៃមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
ចំពោះខណ្ឌ៣ផ្សេងទៀតរួមមាន៖ខណ្ឌដូនពេញខណ្ឌជ្រោយចង្វារនិងខណ្ឌព្រែកព្នៅអាជ្ញាធរនឹងបើកយុទ្ធនាការចាប់ពីថ្ងៃទី ៣០ ខែតុលា ដោយភារកិច្ចនៃការចាក់វ៉ាក់ សាំងនឹងត្រូវប្រគល់ជូនទៅកាន់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

បើតាមសាលាក្រុងភ្នំពេញដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះប្រជាពលរដ្ឋត្រូវភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ ដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១។
ប្រជាពលរដ្ឋត្រូវធានានូវគម្លាតរយៈពេល៤ខែគិតចាប់ពីពេលទទួលបានវ៉ាក់សាំងដូសទី២ មុនពេលមកទទួល យកដូសជំរុញ។
គួររំលឹកផងដែរថាគិតត្រឹមថ្ងៃទី០៩តុលានេះកម្ពុជាមានពលរដ្ឋបានចាក់វ៉ាក់សាំងចំនួន ៩៩,១៨ ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ និងចំនួន ៨៤,២៥ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ១៦ លាននាក់ ។ បន្ថែមពីនេះកម្ពុជាក៏មានពលរដ្ឋចំនួន ៩១៧,៩៩៦ នាក់ផងដែរបានចាក់វ៉ាក់សាំងដូសជំរុញរួចរាល់៕
អត្ថបទៈ ណារី
-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


