ព័ត៌មានជាតិ
ហិរញ្ញប្បទានឥតសំណងរបស់ហុងគ្រី ជួយវិស័យសកម្មភាពមីននៅកម្ពុជា ២គម្រោង
នៅទីស្តីការអាជ្ញាធរមីន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Istvan BAKOS ភារធារីស្ថានទូតនៃប្រទេសហុងគ្រី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា ។

ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជននៃប្រទេសហុងគ្រី ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង ចូលរួម ជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទឹកប្រាក់ចំនួន ២៨.៥៧០ ដុល្លារអាមេរិក។ លោកទេសរដ្ឋមន្រ្តីបានជម្រាបប្រាប់លោកភារធារីថា អាជ្ញាធរមីន បានប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ សម្រាប់អនុវត្តគម្រោងចំនួន ០២ រួមមាន ទី១. គម្រោងសាកល្បងភូមិអស់ការគម្រាមដោយសារមីននៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប លើផ្ទៃដី ៤៦.០០៩ ម៉ែត្រក្រឡា និងទី២. គម្រោងការផ្ទៀងផ្ទាត់ផ្ទៃដីចម្ការមីននៅដីជាក់ស្តែងក្នុងខេត្តកែប និងខេត្តកោះកុង។

លោកទេសរដ្ឋមន្ត្រីបានបន្តថា អាជ្ញាធរមីនបានទទួលការអនុញ្ញាតពីសម្តេចតេជោ នាយករដ្ឋមន្ត្រី នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ជ្រើសយក ខេត្តកែប ជាខេត្តដំបូងអស់ការគម្រាមមីន ដែលមានផលប៉ះពាល់តិចតួចជាងគេ ដេីម្បីអនុវត្ត ខេត្តដំបូងគេបង្អស់ អស់ការគម្រាម ក្រោមការគាំទ្ររបស់រដ្ឋាភិបាលប្រទេសហុងគ្រី និងជ្រើសរើសយកប្រតិបត្តិករជាតិ CMAC ជាអ្នកអនុវត្ត ក្នុងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅខេត្តកែប។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោកបានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់ប្រតិបត្តិករជាតិ CMAC លើគម្រោងជំនួយឥតសំណងរបស់ប្រទេសហុងគ្រី ដែលជាលទ្ធផល បានរកគ្រាប់មីនចំនួន ៥ គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាមរាប់សិបគ្រាប់ និងអំបែងរាប់ពាន់បំណែកផងដែរ។ លោកបន្តទៀតថា បន្ទាប់ពីបញ្ចប់ការងារបោសសម្អាតមីននៅភូមិដំណាក់ចង្អើរ អាជ្ញាធរមីននឹងរាយការណ៍ជូនទៅរដ្ឋាភិបាលនៃប្រទេសហុងគ្រី តាមរយៈភារធារីស្ថានទូតហុងគ្រីប្រចាំនៅកម្ពុជាអំពីលទ្ធផលសម្រេចបានក្នុងការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ ហើយនឹងគ្រោងរៀបចំពីធីប្រកាសភូមិដំណាក់ចង្អើរ ជាភូមិអស់ការគម្រាមដោយសារមីន ផងដែរ។
ស្របពេលជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាលនៃប្រទេសហុងគ្រី បន្តជួយគាំទ្រដល់ការអនុវត្តយន្តការភូមិអស់ការគម្រាមដោយសារមីន លើភូមិចំនួនពីរទៀតស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប រួមមានភូមិចម្ការបី និងភូមិចម្ការចេក ដែលមានចម្ការមីនចំនួន ១០ លើផ្ទៃដីគម្រាមកំហែងដោយសារមីនចំនួន ៦២៥.៣១៩ ម៉ែត្រក្រឡា ដេីម្បីឱ្យខេត្តកែប ជាខេត្តអស់ការគម្រាម ដោយសារមីនដំបូងគេបង្អស់នៅ កម្ពុជា។

លោក Istvan BAKOS ភារធារីស្ថានទូប្រទេសហុងគ្រី បានបង្ហាញទឹកចិត្តសប្បាយរីករាយ ដែលបានចូលរួមជា លេីកដំបូងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារសកម្មភាពមីននៅកម្ពុជា។ លោកបានបញ្ជាក់ថា លោកគ្រោងនឹងទៅ បំពេញទស្សនកិច្ចនៅ ខេត្តកែប ដេីម្បីពិនិត្យលទ្ធផលបោសសម្អាតមីននោះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រី ជាមិត្តដ៏យូរលង់របស់កម្ពុជា ព្រមទាំងបានកសាងនូវទំនាក់ទំនងយ៉ាងល្អជាប្រវត្តិសាស្រ្ត ជាមួយ កម្ពុជា ដែលក្នុងនោះ ហុងគ្រីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេស ហុងគ្រី ផងដែរ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


