ព័ត៌មានអន្ដរជាតិ
Apple កាត់បន្ថយការផលិត iphone 13 ដោយសារតែបញ្ហាមួយនេះ
ក្រុមហ៊ុន Apple អាចនឹងបញ្ចេញទូរស័ព្ទ iPhone 13 ថ្មីចំនួន ១០ លានគ្រឿង (ប្រហែល ១១ ភាគរយ) ប៉ុណ្ណោះ ពោលតិចជាងការគ្រោងទុកដំបូង ខណៈក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ២០២១ ក្រុមហ៊ុនមានគម្រោងផលិតទូរស័ព្ទនេះចំនួន ៩០ លានគ្រឿង ។
ដោយដកស្រង់ប្រភពមួយ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Apple ត្រូវបានបង្ខំឲ្យកែសម្រួលគោលដៅផលិតរបស់ខ្លួនសម្រាប់ទូរស័ព្ទ iPhone 13 ថ្មី ដោយសារតែការខ្វះខាតបន្ទះឈីបអេឡិចត្រូនិកជាសកល ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុន Apple មានគម្រោងផលិតទូរស័ព្ទ iPhone ស៊េរីថ្មីចំនួន ៩០ លានគ្រឿងនៅចុងឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុន Broadcom និងក្រុមហ៊ុន Texas Instruments មិនអាចផ្គត់ផ្គង់តាមការចង់បាន ហើយជាលទ្ធផលក្រុមហ៊ុន Apple ប្រហែលជាត្រូវកាត់បន្ថយគោលដៅផលិត iPhone 13 នៅឆ្នាំនេះចំនួន ១០ លានគ្រឿង ។
Bloomberg បានរាយការណ៍ទៀតថា កន្លងមកក្រុមហ៊ុន Apple គឺជាអ្នកទិញបន្ទះឈីបដ៏សំខាន់មួយនៅលើពិភពលោក ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនមួយនេះក៏ប្រឈមនឹងបញ្ហាដូចក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដទៃទៀតដែរ ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតបន្ទះឈីបធំ ៗបានព្រមានថា តម្រូវការនឹងបន្តលើសការផ្គត់ផ្គង់នៅឆ្នាំក្រោយ ហើយអាចនៅពេលក្រោយទៀតផងដែរ ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុននៅទូទាំងពិភពលោកក៏កំពុងប្រឈមមុខនឹងការខ្វះខាតបន្ទះឈីបផងដែរ ហើយបណ្ដាលឲ្យមានការកាត់បន្ថយការផលិត និងបង្ខំឲ្យបិទរោងចក្រទាំងមូលតែម្ដង ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បង្ហាញទូរស័ព្ទ iPhones សេរ៊ីថ្មីកាលពីខែកញ្ញា ដែលមាន ៤ ប្រភេទ រួមទាំង iPhone 13 Mini ដែលលក់ពីតម្លៃ ៧០០ ដុល្លារក្នុងមួយគ្រឿង និង iPhone 13 Pro Max ដែលមានតម្លៃ ១,១០០ ដុល្លារក្នុងមួយគ្រឿង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ Instagram គាំងទៀតហើយ អ្នកប្រើប្រាស់មិនអាចស៊ែររូបបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល