ព័ត៌មានអន្ដរជាតិ
ជាប់គុក ២ជាតិ ដោយសារប្រើពស់វែក ចឹកសម្លាប់ប្រពន្ធ យកទ្រព្យសម្បត្តិ
នៅក្នុងករណីដ៏កម្របំផុត តុលាការឥណ្ឌាកាលពីថ្ងៃពុធ ទី១៣ខែតុលា បានកាត់ទោសបុរសជនជាតិឥណ្ឌាម្នាក់ឲ្យជាប់គុក ២ជាតិ បន្ទាប់ពីប្រើពស់វែក ចឹកសម្លាប់ប្រពន្ធរបស់ខ្លួន ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារ។
លោក Sooraj Kumar បានលែងពស់វែកមានពិសសាហាវ១ក្បាល ឲ្យចឹកប្រពន្ធរបស់គាត់ឈ្មោះ Uthra អាយុ ២៥ ឆ្នាំ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះរបស់ឪពុកខាងស្រី នៅពេលបុរសជាប្តីអាយុ២៨ឆ្នាំ បានបោះពស់វែកទៅលើប្រពន្ធដែលកំពុងដេក។ ភ្លាមនោះ ពស់បានចឹកសម្លាប់ Uthra ហើយលោក Sooraj ត្រូវបានចាប់ខ្លួន កាលពីឆ្នាំមុន។
រឿងនេះ ត្រូវបានគេជឿថាជាករណីទីមួយ ដែលមនុស្សម្នាក់ត្រូវបានផ្តន្ទាទោសពីបទឃាតកម្មដោយប្រើសត្វពស់ធ្វើជាអាវុធនៅក្នុងប្រទេស ឥណ្ឌា។
ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានសារភាពទទួលកំហុសទេ ប៉ុន្តែប៉ូលិសនិយាយថា កំណត់ត្រាក្នុងទូរស័ព្ទរបស់គាត់ បានបង្ហាញថា គាត់បានទាក់ទងជាមួយអ្នកចាប់ពស់ម្នាក់ ហើយបានមើលវីដេអូសត្វពស់នៅលើអ៊ីនធើណិត មុនការសម្លាប់កាលពីខែមីនាឆ្នាំមុននៅទីក្រុង Kollam ក្នុងរដ្ឋ Kerala ភាគខាងត្បូង។

រដ្ឋអាជ្ញាសាធារណៈ ដែលស្វែងរកការកាត់ទោសប្រហារជីវិត បាននិយាយថា “របៀបនៃការផ្តាច់ជីវិត និងផែនការអាក្រក់របស់ជនជាប់ចោទក្នុងការសម្លាប់ប្រពន្ធឈ្មោះ Uthra បានធ្វើឲ្យករណីនេះ ក្លាយទៅជាករណីដ៏កម្រកំហុស”។
គួរបញ្ជាក់ថា Uthra គឺជាកូនស្រីអ្នកមាន ប៉ុន្តែប្តីរបស់នាងគឺជាបុគ្គលិកធនាគារ ដែលមិនសូវមានលុយ។ ក្រុមគ្រួសាររបស់ Sooraj ត្រូវបានចោទប្រកាន់ពីបទសមគំនិត បន្ទាប់ពីមាសមួយចំនួនរបស់ Uthra ត្រូវបានគេរកឃើញកប់នៅក្បែរផ្ទះរបស់ Sooraj ប៉ុន្មានថ្ងៃក្រោយការសម្លាប់នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្មេងស្រីតូចៗ ត្រូវគេបង្ខំឲ្យដើរអាក្រាតកាយ ក្នុងពីធីសុំទឹកភ្លៀងនៅ ឥណ្ឌា (មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


