ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹកអាមេរិក មិនព្រមចាក់វ៉ាក់សាំង នឹងត្រូវបណ្តេញចេញពី ក្របខ័ណ្ឌ
កងទ័ពជើងទឹកអាមេរិករូបណា ដែលបដិសេធចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ មុនថ្ងៃកំណត់ទី២៨ខែវិច្ឆិកា នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ។
កងទ័ពជើងទឹកអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឥឡូវនេះ បានក្លាយជាកាតព្វកិច្ចសម្រាប់សមាជិកយោធាទាំងអស់នោះ កងទ័ពជើងទឹកសូមប្រកាសពីផែនការ ចាប់ផ្តើមដំណើរការ បណ្តេញអ្នកដែលបដិសេធចាក់វ៉ាក់សាំងចេញពីក្របខ័ណ្ឌ ដោយគ្មានការពន្យាពេលឬលើកលែងឡើយ”។

នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ៗជាលើកដំបូង ដោយមន្ទីរបញ្ចកោណ អំពីអ្វីដែលនឹងកើតឡើងចំពោះសមាជិកយោធាដែលបដិសេធចាក់វ៉ាក់សាំង។
កងទ័ពជើងទឹកបាននិយាយថា ៩៨ភាគរយនៃសមាជិកសកម្ម ៣៥០,០០០ នាក់របស់ខ្លួន បានចាប់ផ្តើមឬបញ្ចប់ដំណើរការចាក់វ៉ាក់សាំងរួចទៅហើយ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយកាលពីថ្ងៃអង្គារថា ៩៦,៧%នៃបុគ្គលិកជិត ១.៤ លាននាក់ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស និង ៨៣,៧% បានទទួលពីរដូស។

យ៉ាងណាក្តី បើបូករួមទាំងយោធាបម្រុង មានត្រឹមតែ៨០ភាគរយប៉ុណ្ណោះ ដែលបានចាក់មួយដូស។
ប្រសិនបើស្ថាប័នយោធាទាំងអស់ចាត់វិធានការដូចកងទ័ពជើងទឹកដែរនោះ ពួកគេប្រឈមនឹងការបាត់បង់កងទ័ពរហូតដល់ទៅ ៤៦,០០០ នាក់។
ឧត្តមនាវីឯកលោក John Nowell ប្រធានបុគ្គលិកកងទ័ពជើងទឹកបាននិយាយថា មានកងទ័ពជើងទឹកចំនួន ១៦៤នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។ ក្នុងចំណោមពួកគេ មាន ១៤៤នាក់ត្រូវបានគេដឹងថា មិនបានចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក សម្រេចចាក់វ៉ាក់សាំងដូសជំរុញ ដល់អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


