ជីវិតកម្សាន្ដ
វិធីចូលរួមបោះឆ្នោតជូនបេក្ខជនកម្មវិធីវង់តន្ត្រីខ្មែរ តាមរបៀបងាយៗ!
កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ដែលមានបេក្ខជន ៥ក្រុម ក្នុងវគ្គជម្រុះចុងក្រោយ នឹងរឹតតែពិសេសនិងអសា្ចរ្យជាងវគ្គមុនៗ ព្រោះមួយចំណែកនៃឱកាសឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្ររបស់បេក្ខជនក្រុមនីមួយៗ គឺអាស្រ័យលើការបោះឆ្នោតរបស់ទស្សនិកជន និងសាធារណជន ដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។
សមាសភាពបេក្ខជនទាំង៥ក្រុម រួមមាន៖
១. បេក្ខជន ក្រុមយុវជនខ្មែរថែមរតកដូនតា មកពីខេត្តកណ្ដាល ទទួលបានវិញ្ញាសា បទដំណើរសេះបីជាន់ ឬ(បទសាឡូម៉ា) ៣ជាន់

២. បេក្ខជន ក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ ទទួលបានវិញ្ញាសា ដកស្រង់ពីរឿងរាមកេរ្តិ៍
៣. បេក្ខជន ក្រុមទេពបទុមវង្សពិណពាទ្យ មកពីរាជធានីភ្នំពេញ ទទួលបានវិញ្ញាសា បទដំណើរសេះបីជាន់ ឬ(បទសាឡូម៉ា) ៣ជាន់

៤. បេក្ខជន ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ ទទួលបានវិញ្ញាសា បទដំណើរសេះបីជាន់ ឬ(បទសាឡូម៉ា) ៣ជាន់

៥. បេក្ខជន ក្រុមពន្លកយុវជនយីកេ មកពីរាជធានីភ្នំពេញ ទទួលបានវិញ្ញាសា រឿង ទិព្វសូដាច័ន្ធ (ភាគបញ្ចប់)

លក្ខខណ្ឌងាយៗ នៃការបោះឆ្នោតលើវីដេអូក្រុមប្រកួតទាំងអស់នៃវគ្គជម្រុះចុងក្រោយ (The Last Cut) នេះ ដោយអស់លោកអ្នកគ្រាន់តែចុចមេដៃ (Like) បេះដូង (Love) សើច (Haha) និងវ៉ោវ (Wow) និងការចែករំលែក (Share) ចំពោះវីដេអូ ដែលបានផុសលើហ្វេសប៊ុកផេក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។
ការបោះឆ្នោតនេះទៀតសោតមានរយៈពេលតែ ៩ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ គួររំឭកផងដែរថា រាល់ពិន្ទុបោះឆ្នោតពីទស្សនិកជនទាំងអស់ នឹងរួមចំណែកគួបផ្សំនៃពិន្ទុសរុបរហូតដល់ទៅ ៤០% ឯណោះ ខណៈពេលដែល ៦០% ទៀតគឺចេញពីការវាយតម្លៃផ្ដល់ពិន្ទុពីសំណាក់គណៈកម្មការទាំងបួនរូប។ ហេតុនេះ រាល់ការគាំទ្រដែលកើតចេញពីការចូលរួមបោះឆ្នោតរបស់បងប្អូនទស្សនិកជន ពិតជាចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រេចជោគវាសនារបស់បេក្ខជន ដើម្បីឲ្យពួកគេមានឱកាសទៅវគ្គបន្ត។
គួរបញ្ជាក់ផងដែរថា មានបេក្ខជនតែ៣ក្រុមប៉ុណ្ណោះ ដែលអាចបន្តទៅវគ្គផ្តាច់ព្រ័ត្របាន។ ដូច្នេះ សូមកុំភ្លេចបោះឆ្នោតតាមលក្ខខណ្ឌងាយៗខាងលើ ចាប់ពីថ្ងៃទី១៧ ដល់ត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅលើហ្វេសប៊ុកផេក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់គ្នា។
ខាងក្រោមនេះ គឺជាតំណភ្ជាប់របស់វីដេអូនៃបេក្ខជនក្រុមនីមួយៗ៖
១. បេក្ខជន ក្រុមយុវជនខ្មែរថែមរតកដូនតា៖ https://fb.watch/8Kc5Q_bRdo/
២. បេក្ខជន ក្រុមយុវជនល្ខោនខោលកម្ពុជា៖ https://fb.watch/8Kc7NLeG3w/
៣. បេក្ខជន ក្រុមទេពបទុមវង្សពិណពាទ្យ៖ https://fb.watch/8Kca19acrH/
៤. បេក្ខជន ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ៖ https://fb.watch/8KcchVQPbt/
៥. បេក្ខជន ក្រុមពន្លកយុវជនយីកេ៖ https://fb.watch/8KcdVvPsRl/
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា១ សប្តាហ៍ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ



