ព័ត៌មានជាតិ
ទីធ្លាសម្រាប់ហាត់ប្រាណ នៅចន្លោះគល់ស្ពានច្បារអំពៅ សាងសង់រួចរាល់ហើយ
ទីធ្លាសម្រាប់ហាត់ប្រាណមួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅសាងសង់រួចរាល់ហើយ។ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងលិច ស្ពានព្រះមុនីវង្សចាស់ដ-ថ្មី អាចទៅហាត់ប្រាណ ចាប់ពីថ្ងៃទី២០ ខែតុលានេះ តទៅ។
យោងតាមប្រភពពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យកម្ពុជាថ្នីដឹងថា ទីធ្លាសម្រាប់ហាត់ប្រាណ ដែលស្ថិតនៅចំចន្លោះ គល់ស្ពានព្រះមុនីវង្សចាស់-ថ្មី ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសាងសង់រួចរាល់ និងមានភាពធំទូលាយ ហើយថែមទាំងមានបន្ទប់អនាម័យ ដ៏ទំនើបទៀតផង។
លោក យ៉ិន វុធ បានបញ្ជាក់ទៀតថា ទីធ្លាសម្រាប់ហាត់ប្រាណនេះគឺចាប់ផ្តើមសាងសង់ឡើង ក្នុងពេលដែលលោក ចេង មុនីរ៉ា មកកាន់តំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ។ ព្រោះលោកអភិបាលខណ្ឌ បានឃើញ ប្រជាពលរដ្ឋរស់នៅច្បារអំពៅ តែងតែនាំគ្នាយកផ្លូវសាធារណៈជាកន្លែង សម្រាប់ហាត់ប្រាណបង្កឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ហើយងាយនិងគ្រោះថ្នាក់ ខណៈដែលយានយន្តខ្លះមិនដឹងថា មានមនុស្សមកហាត់ប្រាណ លើផ្លូវសាធារណៈនោះ។
ក្នុងនោះ លោកចៅសង្កាត់ច្បារអំពៅទី១ និងទី២ តំណាងឲ្យប្រជាពលរដ្ឋ ដែលនិយមហាត់ប្រាណ លើផ្លូវសាធារណៈ សូមថ្លែងអំណរគុណដល់លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដែលបានផ្តួចផ្តើមសាងសង់ទីធ្លាសម្រាប់ហាត់ប្រាណ ដល់អ្នករស់នៅច្បារអំពៅ ដែលពីមុនមកមិនធ្លាប់មាន នោះទេ៕
អត្ថបទ៖ នរា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


