KPT+
បំណុលវ័ណ្ឌកមិនស្របច្បាប់ កើតឡើងដោយសារតែប៉ុន្មានយ៉ាងនេះឯង!
ពាក្យថាបំណុល អ្នកណាក៏មិនចង់ជួបដែរ ប៉ុន្តែគ្រប់គ្នាមិនអាចចៀសផុតឡើយ ប្រសិនបើយើងត្រូវជួបបញ្ហា បន្ទាន់ណាមួយ ត្រូវតែសម្រេចចិត្តទទួលយកមិនអាចខ្វះបាន។

យ៉ាងណាមិញ បើទោះបីជាយើងគ្រប់គ្នាចៀសមិនផុត ត្រូវជួប តែក៏ត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់សិន មុនសម្រេចចិត្តថាខ្ចីលុយគេ មកជាសម្បត្តិផ្ទាល់ខ្លួន។
ប៉ុន្តែមានអ្នកខ្លះ វីវក់នឹងរបស់ទំនើប ដេញស៊េរីតាមគេឯង រហូតនាំខ្លួនពាក់ព័ន្ធនឹងបំណុលវ័ណ្ឌកមិនស្របច្បាប់មួយចំនួន ដែលទាំងនោះមានដូចជា ៖
១ រត់តោងសម្ភារៈនិយមហួសហេតុ
ជាការពិត សម្ភារៈនិយមអ្នកណាក៏ចង់បានដែរ នៅក្នុងសម័យឌីជីថលនេះ។ ប៉ុន្តែមុនសម្រេចចិត្តបង់រំលោះឬទិញរបស់ទំនើបៗនោះ សួរខ្លួនឯងថា វាបានផលចំណេញអីមកលើយើង ប្រសិនបើយើងទិញហើយ វាជួយអីយើងបានខ្លះ។ កុំបង្កើតទម្លាប់ឃើញដំរីជុះៗតាមដំរី នេះជាភាសាខ្មែរយើងទុកដាស់តឿនដល់អ្នកលង់នឹងភាពហ៊ឺហា រត់តោងរបស់ទាំងនោះ ដោយមិនមើលប្រាក់ចំណូលខ្លួនឯងសព្វថ្ងៃ។

២ ចាយវាយតាមតែចិត្តចង់
មួយនេះក៏មិនធម្មតាពីខាងលើដែរ! ទម្លាប់ទិញអ្វីគ្មានតារាងកត់ឲ្យបានច្បាស់ ដល់ពេលបាត់លុយ មិនដឹងទៅណាខ្លះ។មនុស្សខ្លះឃើញអីចេះតែចង់ទិញ បន្ទាប់មកក៏ទុកចោលអត់ន័យ ទិញដោយសារតែអារម្មណ៍មួយឆាវ ចង់ទិញប៉ុណ្ណឹងឯង!
៣ មិនឲ្យតម្លៃលើលុយរាយតូចៗ
លុយរបស់យើង ១០០ ក្ដី ២០០ ក្ដី សុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន។ សាកគិតលេងៗមើល ប្រសិនបើអ្នកថ្ងៃនេះគ្មានលុយក្នុងកាបូបសោះ តែចៃដន្យអីបានឃើញលុយរាយតិចតួចនៅក្នុងហោប៉ៅ ឬកប់កន្លែងណាដែលយើងមិនដឹង។តើពេលនេះ អ្នកត្រេកអរប៉ុណ្ណា?
៤ និយមចូលចិត្តការល្បួងសេវាកម្មឬគម្រោងនានា

នេះក៏ជាបញ្ហាមួយ ដែលអាចធ្វើឲ្យអ្នកឈានទៅបំណុលវ័ណ្ឌកមិនដឹងខ្លួនដែរ។ វាអាចថាជាចំណុចតូចៗ សឹងមិនចាប់អារម្មណ៍ តែតូចៗអស់នេះ នឹងផ្សំគ្នាបានជាបំណុលរើខ្លួនមិនរួចក៏មាន។ សេវាកម្មឬគម្រោងខ្លះ ណែនាំយើងដូចជាល្បែងមួយដែលឲ្យយើងឈ្នះចាញ់គឺអាស្រ័យលើគេ។ មិនមែនយើងជាអ្នកឈ្នះរហូតនោះទេ។ យូរទៅៗអ្នកនឹងលង់ខ្លួនកាន់តែជ្រៅ ដោយគិតថា អស់លុយតិចចំណេញច្រើន។ តែតាមពិតទៅវាមិនចឹងទាំងអស់ឡើយ។
ប្រសិនបើអ្នកមានចំណុចទាំងប៉ុន្មានខាងលើនេះ ប្រញាប់បញ្ឈប់ភ្លាមៗ បើមិនចង់ឲ្យខ្លួនឯងផុងខ្លួនកាន់តែជ្រៅជាងនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំណុចគួរពិចារកណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


