Connect with us

ព័ត៌មានជាតិ

លោក វ៉ី សំណាង ៖ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ ស្រកចុះជិត ២០សង់ទីម៉ែត្រហើយ

បានផុស

នៅ

អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២៦ ខែតុលានេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោតក្នុងភូមិ​សា​ស្រ្ដខេត្តកំពង់ស្ពឺ បានស្រកចុះជិត ២០សង់ទីម៉ែត្រហើយ។

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសរសេរនៅលើគណនីហ្វេសប៊ុក របស់លោក​រសៀល​ថ្ងៃនេះថា និយាយជារួមយើងអាចសន្និដ្ឋានបានថា ប្រសិនបើគ្មានភ្លៀងនៅផ្នែកខាងលើ ក្នុងចន្លោះពីមួយថ្ងៃ ទៅពីរថ្ងៃទៀត ស្ថានភាពទឹកនឹងវិលទៅរក សភាពធម្មតាវិញហើយ។ ប៉ុន្តែបើតាមការជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅថ្ងៃទី២៧ តុលា អាចមានព្យុះធំមួយ នឹងមកដល់ព្រះរាជាណាចក្រកម្ពុជាយើងទៀត។

លោក វ៉ី សំណាង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ជាពិសេសអ្នករស់ នៅផ្នែកខាងក្រោម សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម