ព័ត៌មានអន្ដរជាតិ
ព្រះនាង Mako សុខចិត្តលះបង់ឋានៈរាជវង្សដើម្បីរៀបការនឹងបុរសដែលខ្លួនស្រឡាញ់
ឆ្នាំ២០១៧ នៅពេលព្រះនាង Mako បានប្រកាសពីពិធីភ្ជាប់ពាក្យរបស់ព្រះនាងជាមួយបុរសាមញ្ញដែលជាមិត្តរួមថ្នាក់លោក Kei Komuro ព្រះនាងមានបន្ទូលថា បុរសម្នាក់នេះបានយកឈ្នះបេះដូងរបស់ព្រះនាងតាមរយៈស្នាមញញឹមដូចពន្លឺព្រះអាទិត្យ។
កាលពី៥ឆ្នាំមុន អ្នកទាំងពីរបានជួបគ្នានៅពេលចូលរៀនសាកលវិទ្យាល័យជាមួយគ្នា ហើយក៏មានគម្រោងរៀបអភិសេកនៅឆ្នាំបន្ទាប់។ វាមានន័យថា ព្រះនាងនឹងក្លាយជាស្ត្រីសាមញ្ញ ពីព្រោះសមាជិករាជវង្សជាស្ត្រីត្រូវលះបង់ចោលឋានៈរាជវង្សនៅពេលរៀបអភិសេកនឹងបុរសសាមញ្ញ។
ស្នាមញញឹមរបស់ពួកគាត់បានយកឈ្នះលើប្រទេសមួយដែលរាជវង្សព្រះចៅអធិរាជត្រូវបានពិនិត្យយ៉ាងដិតដល់ ហើយសមាជិករបស់រាជវង្សត្រូវបានរំពឹងជាអ្នកការពារប្រពៃណី។ ប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយព័ត៌មានយ៉ាងខ្លាំង ប៉ុន្តែភាគច្រើនបំផុតវិជ្ជមាន។
ប៉ុន្តែមានការប្រែប្រួលភ្លាមៗ។ រយៈពេលពីរខែក្រោយមក របាយការណ៍ទី១បានលេចចេញអំពីប្រាក់ដែលបានចោទប្រកាន់ថា មានជម្លោះរវាងម្តាយរបស់លោក Komuro និងអតីតគូដណ្តឹងរបស់គាត់ដែលបានអះអាងថា ម្តាយ និងកូនប្រុសមិនបានសងបំណុលទៅគាត់ទេ។
ការយល់ឃើញរបស់សាធារណជនបានផ្ទុះឡើង។ ជាមួយនឹងការពន្យល់ជាផ្លូវការថា អ្នកទាំងពីរត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបការ ដូច្នេះហើយបានជាពិធីរៀបការត្រូវបានពន្យាពេល។
អតីតព្រះនាងដែលឥឡូវនេះត្រូវបានគេហៅសាមញ្ញថា នាង Mako Komuro ជាបុត្រទី១របស់ព្រះអនុជរបស់ព្រះចៅអធិរាជជប៉ុននាពេលបច្ចុប្បន្នគឺព្រះបិតា Akishino និងព្រះមាតា Kiko។ ប្រសូត្រនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដំបូងឡើយ ព្រះនាងបានប្រតិបត្តិតាមប្រពៃណីរាជវង្ស និងបានចូលរៀននៅសាលាល្បី Gakushuin ដែលជាកន្លែងសម្រាប់សមាជិករាជវង្សសិក្សា។
ប៉ុន្តែព្រះនាងបានបំបែកប្រពៃណីដោយបានចាកចេញពីស្ថាប័នដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ។ ព្រះនាង Mako បានចូលរៀនសាកលវិទ្យាល័យគ្រីស្ទានអន្តរជាតិក្រុងតូក្យូដែលព្រះនាងសិក្សាពីសិល្បៈ និងវប្បធម៌ ព្រមទាំងបានចំណាយពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Edinburgh។ ក្រោយមក ព្រះនាងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Leicester ជាបទពិសោធមួយដែលព្រះនាងមានបន្ទួលថា «អស្ចារ្យ»។
ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនបានផ្សាយថា មនុស្សម្នាដែលជិតស្និទ្ធនឹង Mako បានចាត់ទុកព្រះនាងជាស្ត្រីឯករាជ្យ និងរួសរាយដែលបានបន្តអាជីពមួយខណៈពេលបំពេញភារកិច្ចរាជវង្ស។
ព្រះនាងបានជួបលោក Komuro ដែលកើតឆ្នាំ១៩៩១ដូចគ្នានៅក្នុងកិច្ចប្រជុំនិស្សិតមួយកាលពីឆ្នាំ២០១២។ ប្រភពដើមរបស់បុរសម្នាក់នេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយចំណាយពេលយូរដើម្បីជិកកកាយពីប្រវត្តិ និងគ្រួសាររបស់លោក។ ចំពេលរឿងអាស្រូវក្នុងឆ្នាំ២០១៨ លោកបានផ្លាស់ទៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកដើម្បីរៀនច្បាប់នៅសាកលវិទ្យាល័យ Fordham ហើយអ្នកទាំងពីរនៅតែបន្តទាក់ទងគ្នាតាមអនឡាញ។
លោកទើបបានមកប្រទេសជប៉ុនកាលពីខែកញ្ញា ដែលជាការវិលត្រឡប់មកវិញដោយគ្មានភាពចម្រូងចម្រាស។ លោក Komuro បានស្លៀកពាក់ធម្មតា និងសក់ចងកន្ទុយសេះដែលមនុស្សជាច្រើនមើលឃើញថា នេះជាភស្តុតាងមួយទៀតដែលលោកមិនសមនឹងរៀបការជាមួយព្រះនាង។
ទីបំផុត ថ្ងៃទី២៦ ក្នុងខែតុលានេះ អ្នកទាំងពីរបានរៀបការ។ ព្រះនាង Mako បានរំលងពិធីតាបបែបប្រពៃណីរាជវង្ស និងបានបដិសេធនូវទឹកប្រាក់ប្រហែល១.៣លានដុល្លារអាមេរិកដែលត្រូវផ្តល់ឲ្យសមាជិករាជវង្សនៅពេលចាកចេញពីរាជវង្ស។
វាជាការបំបែកមួយផ្សេងទៀតពីប្រពៃណី ពីព្រោះព្រះនាង Mako បានក្លាយជាស្ត្រីទី១ដែលធ្វើរឿងបែបនេះ។
យោងតាមទីភ្នាក់ងាររាជវង្សព្រះចៅអធិរាជថា ការចុះផ្សាយព័ត៌មានហួសហេតុ និងការវាយប្រហារឥតឈប់ឈរបានជះឥទ្ធិពលដល់ផ្លូវចិត្តរបស់ព្រះនាង Mako ហើយពេលនេះព្រះនាងកំពុងមានជំងឺស្ត្រេស។
ក្នុងសន្និសីទសារព័ត៌មានជាមួយស្វាមី បន្ទាប់ពីរៀបការធម្មតារួច នាង Mako បានលើកឡើងថា ចុះផ្សាយមិនត្រឹមត្រូវទេដែលថា លោក Komuro ធ្វើឲ្យនាងភ័យខ្លាច ស្ត្រេស និងទុក្ខព្រួយ។
នាងនិយាយថា ៖«Kei មិនអាចមានអ្នកជំនួសសម្រាប់ខ្ញុំ។ ចំពោះពួកយើង មង្គលការពិតជាជម្រើសដ៏ចាំបាច់ដើម្បីរស់នៅដោយសារយើងស្រឡាញ់គ្នាដោយចិត្តនិងចិត្ត»។
យោងតាមកាសែត Reuters បានផ្សាយថា នាង Mako ទំនងជាបន្តនៅទីក្រុងតូក្យូមួយរយៈពេលទៀតដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញ ដូចជាការដាក់ពាក្យស្នើសុំលិខិតឆ្លងដែនជាដើម។ គូស្វាមីភរិយានឹងទៅរស់នៅជាមនុស្សសាមញ្ញនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកដែលនៅទីនោះ Komuro ធ្វើការជាមេធាវី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


