Connect with us

ព័ត៌មានជាតិ

ប្រឡង​ឌីប្លូមខាង​មុខ ក្រសួង​អប់រំ​ចេញគោលការណ៍​ ឲ្យ​​គ្រប់​​បុគ្គលិក​​អប់រំ​ត្រូវ​អនុវត្ត

បានផុស

នៅ

ក្រសួងអប់រំយុវជននិងកីឡា បានហាមបុគ្គលិកអប់រំ ដែលមិនទាន់បានចាក់វ៉ាក់សាំងឬមិនមានកាតចាក់វ៉ាក់សាំង មិនទាន់អនុញ្ញាតឱ្យចូលរួមការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីសប្លូមឡើយ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាពីកម្មវិធីប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ១៥ វិច្ឆិកា២០២១ ចុះថ្ងៃទី២៨តុលាបានឱ្យដឹងថា បុគ្គលិកអប់រំ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនមានកាតចាក់វ៉ាក់សាំង មិនទាន់អនុញ្ញាតឱ្យចូលបន្ទប់ប្រឡងឡើយ និងត្រូវបានជំរុញ ឬលើកទឹកចិត្តឱ្យទៅទទួលវ៉ាក់សាំងការពារជំងឺកូវឹង-១៥ នៅតាមទីតាំង ដែលក្រសួងសុខាភិបាលបានកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានបន្តថា លើកលែងចំពោះករណីដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបុគ្គលិកអប់រំ នៅតែអាចចូលរួមជាគណៈមេប្រយោគបាន ប៉ុន្តែត្រូវមានវិធានការការពារ ឬប្រើប្រាស់ថ្នាំព្យាបាល ដើម្បីកុំឱ្យមានការចម្លងនៅក្នុងគ្រឹះស្ថានសិក្សា។ ការអនុវត្តបែបនេះដើម្បីបង្ការជំងឺ និងគ្រោះថ្នាក់ផ្សេងៗ និងការថែទាំសុខភាពអំឡុងពេលប្រឡង ក្នុងបរិបទ​កូវីដ-១៩ ក្នុងន័យលើកកម្ពស់សុខភាពសិក្សា ឆ្លើយតបទៅនឹង បរិបទថ្មីដែលកំពុងវិវត្តន៍ឥតឈប់ឈរ និងមិនអាចប៉ាន់ស្មានបាន។

ក្រសួងបានណែនាំដល់នាយក នាយិកាគ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំងអស់ដែលមានសិស្សថ្នាក់ទី៩ ត្រូវបានកំណត់ជាមណ្ឌលត្រូវសម្អាតទីធ្លាធ្វើអនាម័យអគារ បន្ទប់ប្រឡងឱ្យបានស្អាត និងរៀបចំតុសម្រាប់បេក្ខជនចំនួន ២៥នាក់គ្រប់បន្ទប់ប្រឡងលើកលែងតែបន្ទប់ចុងក្រោយ ឬគ្រឹះស្ថានមធ្យមសិក្សាដែលមានសិស្សតិចជាង ២៥នាក់។ចំពោះគ្រឹះស្ថានមធ្យមសិក្សាដែលមានបេក្ខជនត្រឹមចំនួនមួយបន្ទប់ត្រូវយកទៅបញ្ចូលជាមួយ មណ្ឌលប្រឡងនៅជិត និងមានបេក្ខជនចំនួនច្រើន។ ករណីពិសេស ក្រសួងអនុញ្ញាតឱ្យយក គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនោះធ្វើជាមណ្ឌលប្រឡងបាន ដោយមិនចាំបាច់ទៅចូលរួមជាមួយគ្រឹះស្ថានសិក្សាដទៃឡើយ ដើម្បីកុំឱ្យបេក្ខជនធ្វើដំណើរឆ្ងាយ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១នេះ ក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំ ការប្រឡង ចាប់តាំងពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងប្រកាសលទ្ធផល នៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ខែ វិច្ឆិកា ២០២១និងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុនិងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុសរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ដូចនេះពិន្ទុប្រលងជាប់គឺ៥៤៥ដក២៥រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុសំរាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ចា។ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ស្មើនឹង២១០ពិន្ទុ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ ម៉ោង មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

សន្តិសុខសង្គម២១ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

សន្តិសុខសង្គម១៩ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

នយោបាយ៣ ម៉ោង មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម