KPT+
មុខក្រហមចេញសរសៃរវាម ពាក់ព័ន្ធនឹងការលាបម្សៅលាយ ស្រីៗត្រូវប្រយ័ត្ន
ស្រីៗមួយចំនួនកើតជំងឺមុខក្រហម ចេញសរសៃតូចៗរវាមលើថ្ពាល់ ច្រមុះ និងថ្ងាស ដែលបញ្ហានេះគ្រូពេទ្យសើស្បែកអះអាងថា ពាក់ព័ន្ធនឹងការលាបម្សៅលាយ។

លោកវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសុមៈ ថា ការប្រើម្សៅលាយជាមួយម៉ៃដា ព្រួញបី ឬត្រចៀកកាំ និងថ្នាំស្តេរ៉យ (បំបាត់ការរលាក) ធ្វើឲ្យរមាស់ស្បែក ស្បែកកាត់ទៅជាស្តើង ស្ងួត យូរៗទៅ កាលណាត្រូវកម្តៅថ្ងៃឆាប់ក្រហម ចេញសរសៃពេញមុខ ឬជាំមុខ។ ក្រៅមូលហេតុខាងលើ លោកវេជ្ជបណ្ឌិតថា ជំងឺមុខក្រហម ក៏អាចបណ្តាលមកពីកត្តាតំណពូជ បរិស្ថាន ការញ៉ាំភេសជ្ជៈក្តៅ ឬហឹរ ត្រូវពន្លឺថ្ងៃខ្លាំងជាដើម។
“ប្រើម្សៅលាយផលប៉ះពាល់មិនមែនលេចចេញភ្លាមៗទេ ប្រើពេលយ៉ាងតិចពី ១-២ ខែ អ្នកខ្លះគាត់ប្រើដំបូងអ៊ីចឹងទៅ មុខសស្អាត ប៉ុន្តែមានសម្គាល់អត់បន្ទាប់ពីប្រើមួយរយៈ មុខយើងប្រែជាស្តើង ចេញសរសៃក្រហមៗ ប៉ុន្តែពេលយើងខាន ឬឈប់ប្រើវា ស្រាប់តែផ្ទៃមុខយើងឡើងរមាស់ ខ្មៅស្រអាប់ ឡើងមុន ប៉ុន្តែមុននោះមិនមានគ្រាប់ទេ គ្រាន់តែក្រហមកន្ទួលៗ”។

តាមការពន្យល់របស់វេជ្ជបណ្ឌិតឯកទេសជំងឺស្បែករូបនេះ មិនថាបុរស ឬស្ត្រីនោះទេ កាលណាកើតជំងឺមុខក្រហមហើយពិបាកព្យាបាលបន្តិច ការប្រើថ្នាំលេប ឬលាប មិនអាចព្យាបាលជាដាច់ទេ តម្រូវឲ្យព្យាបាលដោយម៉ាស៊ីនឡាស៊ែ។ ដូច្នេះយើងត្រូវថែទាំស្បែកមុខឲ្យបានល្អ ចៀសវាងការប្រើម្សៅលាយផ្តេសផ្តាស ឬការត្រូវកម្តៅថ្ងៃខ្លាំង និងត្រូវលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


