KPT+
សកម្មភាព ៤ យ៉ាង ធ្វើឲ្យមុខចាស់មុនអាយុ
អាកប្បកិរិយាដែលយើងធ្វើជារៀងរាល់ថ្ងៃ តាមពិតអាចធ្វើឲ្យមុខរបស់យើងចាស់ជាងអាយុ បានយ៉ាងងាយ។ ជាពិសេសសកម្មភាពនោះ ក៏មានប្រតិកម្មខ្លាំងជាងគ្រឿសម្អាងដែលយើងប្រើទូទៅផងដែរ។
លោកវេជ្ជបណ្ឌិត Teeraphong Ratanukrom គ្រូពេទ្យផ្នែកសើស្បែក នាយកដ្ឋានវេជ្ជសាស្ត្រផ្ទៃក្នុង មហាវិទ្យាល័យវេជ្ជសាស្ត្រ Ramathibodi សាកលវិទ្យាល័យ Mahidol បានកំណត់អត្តចរិត ដែលធ្វើឲ្យមុខឆាប់ចាស់ជាងអាយុដូចខាងក្រោម៖
១ ទំពារស្ករកៅស៊ូជារៀងរាល់ថ្ងៃ

ប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលចូលចិត្តទំពាស្ករកៅស៊ូជារៀងរាល់ថ្ងៃ និងលើសពី ២០ នាទីក្នុងមួយថ្ងៃ វាអាចបណ្តាលឲ្យមានស្នាមប្រេះជុំវិញមាត់។ ប៉ុន្តែប្រសិនបើទំពាស្ករកៅស៊ូត្រឹមតែ ៥ នាទីក្នុងមួយថ្ងៃ វានឹងមិនបង្កឲ្យមានស្នាមជ្រួញជុំវិញមាត់ទៀតទេ។ តាមការណែនាំ គឺត្រូវទំពាស្ករកៅស៊ូរហូតដល់រសជាតិបាត់ ហើយបន្ទាប់មកស្ដោះវាចេញភ្លាមៗ។ កុំទំពាក្នុងរយៈពេលយូរ ហើយមិនគួរទំពាស្ករកៅស៊ូក្នុងមួយថ្ងៃ ញឹកញាប់ពេកទេ។
២ ទុកឲ្យស្បែកស្ងួត
មនុស្សដែលមានស្បែកស្ងួត ឬចូលចិត្តងូតទឹកក្តៅ រស់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់គ្រប់ពេលវេលា អាចបណ្ដាលឲ្យអ្នកមានស្បែកស្ងួត។ ជាធម្មតា ស្បែកមានស្រទាប់ការពារនៃពាសដែក ប្រសិនបើស្បែកស្ងួត វានឹងធ្វើឲ្យស្បែកប្រែជាសពព្រុស រហូតទៅជារលាក ហើយស្នាមជ្រៅក៏អាចបង្កើតបានដែរ។
៣ ធ្វើសកម្មភាពលើមុខច្រើនពេក
អ្នកដែលបង្ហាញទឹកមុខខ្លាំងពេក ដូចជាមុខញញឹម ខ្ទប់មាត់ជាដើម អាចធ្វើឲ្យសាច់ដុំក្រោមស្បែកយាធ្លាក់។ ដូច្នេះវានឹងបណ្ដាលឲ្យមានស្នាមជ្រួញកាន់តែខ្លាំងលើសមុន។
៤ ញ៉ាំយឺតហើយគេងយឺត

ការញ៉ាំអាហារពេលយប់ រារាំងការបញ្ចេញសារធាតុ Melatonin ដែលជាអ័រម៉ូនប្រឆាំងនឹងភាពចាស់ ហើយការគេងយឺត អ័រម៉ូនខឹងជាអ័រម៉ូនលូតលាស់នឹងត្រូវស្រក់តិច ការជួសជុលផ្នែកផ្សេងៗនៃរាងកាយ និងស្បែកត្រូវបានកាត់បន្ថយដែលធ្វើឲ្យស្បែកកាន់តែចាស់។
អនុសាសន៍ដើម្បីរក្សាភាពវ័យក្មេងនៃស្បែក និងការពារការរលាកស្បែក
-ប្រើឡេការពារកម្ដៅថ្ងៃជារៀងរាល់ថ្ងៃ។ ជ្រើសរើសប្រភេទដែលមាន SPF ចាប់ពី ៥០ ឬខ្ពស់ជាងនេះ។
-ការពារការបំពុលខ្យល់ ដោយថែរក្សាសម្អាតរាងកាយជានិច្ច។
-កុំពិសាគ្រឿងស្រវឹង ឬជក់បារី ព្រោះវាអាចធ្វើឲ្យមានស្នាមជ្រួញលើផ្ទៃមុខពីរ៉ាឌីកាល់សេរី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទឹករមៀតមិនត្រឹមតែជួយដល់ស្បែក តែនៅមានប្រយោជន៍ច្រើនទៀត
ចុចអាន៖អាថ៌កំបាំងថែផ្ទៃមុខ ពីតារាកូរ៉េទាំង ៦ រូប ទម្លាប់ប្រើជាប្រចាំថ្ងៃខានមិនបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


