វប្បធម៌ ជំនឿ
៥ យ៉ាងលើផ្ទៃមុខស្រ្តី ទេវតាចារជាមនុស្សសំណាងបំផុត
ថ្វីត្បិតតែរូបរាង ភ្នែក ច្រមុះ មាត់ របស់មនុស្សម្នាក់ៗ ភាគច្រើនអាស្រ័យទៅលើកត្តាហ្សែនពីឪពុកម្តាយក៏ដោយ ប៉ុន្តែក្បួនតម្រាបានចែងនូវចំណុចពិសេសមួយចំនួននៅលើផ្ទៃមុខរបស់មនុស្សស្រី ដែលជាសញ្ញាប្រាប់ពីចរិតលក្ខណៈ និងវាសនាអនាគតរបស់ពួកគេផងដែរ។
ស្ត្រីដែលមាន ៥ យ៉ាងដូចខាងក្រោមនៅលើផ្ទៃមុខ តាមជំនឿគេចាត់ទុកជាប្រភេទមនុស្សដែលមានសម្រស់ស្រស់ស្អាត ទោះទៅណាមកណា តែងមានការស្រឡាញ់រាប់អាន និងរស់នៅប្រកបដោយសេចក្តីសុខពេញបរិបូរណ៍។
១. ទម្រង់មុខពេញ

តាមនរវិទ្យា ស្ត្រីដែលមានទម្រង់មុខពេញ ត្រូវបានគេចាត់ទុកជាមនុស្សឆ្លាត មានទេពកោសល្យ និងប្រកបដោយពរពីទេវតា។ ផ្ទៃមុខនេះក៏ត្រូវបានគេចាត់ទុកជានិមិត្តរូបឲ្យសំណាង ដែលអាចនាំរបស់ល្អៗជាច្រើនដល់សាមីខ្លួន។
ជាពិសេស នារីដែលមានផ្ទៃមុខពេញ ភាគច្រើនតែងមានភាពអត់ធ្មត់ខ្ពស់ ចិត្តល្អ និងងាយចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។ មិនថាទៅទីណា ពួកគេត្រូវបានអ្នកដទៃស្រឡាញ់ ជឿជាក់ និងត្រៀមខ្លួនដើម្បីជួយជានិច្ច។ អនាគតទៅ ទោះជួបការលំបាកខ្លះ ក៏មានអ្នកខ្ពង់ខ្ពស់ ព្រមជួយ ហើយជោគវាសនានឹងជួបភាពរីករាយជានិច្ច។
២. ចិញ្ចើមស្លឹកស្វាយ

មនុស្សស្រីដែលមានចិញ្ចើមស្លឹកស្វាយ គឺចិញ្ចើមរាងកោងបន្តិច វែង និងស្តើង។ ភាគច្រើននៃស្ត្រីដែលមានរោមចិញ្ចើមបែបនេះ ជាធម្មតាជាមនុស្សពូកែសម្ដី និយាយគួរសម និងសុភាពរាបសារ។
ជាពិសេស នរវិទ្យាជឿថា រោមចិញ្ចើមស្លឹកស្វាយក៏ជាចរិតមួយជួយនាំទ្រព្យសម្បត្តិមកស្ត្រីដែរ ដូច្នេះអ្នកណាដែលមានរោមចិញ្ចើនេះ រមែងមានសំណាងល្អក្នុងជីវិត។ មិនតែប៉ុណ្ណោះបន្ទាប់ពីរៀបការរួច ជីវិតរបស់ពួកគេគឺពោរពេញដោយសុភមង្គល។
៣. ខ្ទង់ច្រមុះត្រង់ និងពេញល្អ

ស្ត្រីរូបណាដែលមានច្រមុះត្រង់ និងពេញល្អ ជាប្រភេទមនុស្សស្លូតត្រង់ ពួកគេរឹងមាំខ្លាំង ថែមទាំងពោរពេញដោយថាមពលវិជ្ជមានពីខាងក្នុងមក។ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពួកគេឆាប់ទទួលបានជោគជ័យ ពីព្រោះពួកគេកើតមកមានឆន្ទៈមោះមុត និងភាពធន់ក្នុងការងារ។
ម្យ៉ាងវិញទៀត នារីដែលមានច្រមុះខ្ទង់ត្រង់ គឺជាបុគ្គលដែលមានមុខប្រៀបបាននឹង «ទេពធីតា» ទាំងរូបស្អាត ទាំងសម្រស់ ទាំងជោគវាសនា ក៏មានរាសីខ្ពស់ត្រដែត។ ដោយសារមានគុណសម្បត្តិច្រើនយ៉ាងពីកំណើត ស្ត្រីដែលមានច្រមុះបែបនេះច្រើនតែទទួលបានស្វាមីល្អ កេរ្តិ៍ឈ្មោះប្រពៃ មានអាជីពរីកចម្រើន ឯជីវិតគ្រួសារក៏សម្បូរហូរហៀរ។
៤. ធ្មេញស បបូរមាត់ពណ៌ផ្កាឈូក

ធ្មេញស បបូរមាត់ពណ៌ផ្កាឈូក ជាពិសេសមាត់ទូលាយបន្តិច ត្រូវបានគេចាត់ទុកថាជាលក្ខណៈពិសេសសម្រាប់មនុស្សស្រី។ នាងនឹងមានសំណាងល្អទាំងក្នុងការងារ និងជីវិត។
លើសពីនេះ មាត់ធំទូលាយក៏ត្រូវបានតំណាងឱ្យទ្រព្យសម្បត្តិផងដែរ។ ស្ត្រីដែលមានមាត់ស្អាត បបូរមាត់កាន់តែភ្លឺ កាន់តែមានភាពរុងរឿងក្នុងឆាកជីវិត។ នាងតែងតែជ្រើសរើសដៃគូជីវិតដែលខ្លួនចង់បាន លុះរៀបការរួច លុយកាក់ នឹងកើនឡើងមិនឈប់។
៥. ថ្ងាសខ្ពស់

យោងទៅតាមរឿងព្រេង ថ្ងាសជាទីតាំងតំណាងឱ្យភាពរហ័សរហួន ទេពកោសល្យ និងភាពវៃឆ្លាតរបស់មនុស្ស។ ដូច្នេះហើយ ភាគច្រើននៃអ្នកជោគជ័យក្នុងជីវិត មិនថាឈ្មួញ ឬអ្នកមានៗ ជាធម្មតា គឺជាអ្នកដែលមានថ្ងាសខ្ពស់។
ចំពោះស្ត្រីវិញ គេជឿថា ប្រសិនបើនាងមានថ្ងាសខ្ពស់ នឹងមានជីវិតរស់នៅយ៉ាងប្រណីត។ មនុស្សស្រីដែលមានចំណុចនេះ ទោះជាជីវិតជួបការលំបាកពេលនៅក្មេងក៏ដោយ ប៉ុន្តែអាយុជ្រេបន្តិច អ្វីៗនឹងកាន់តែរលូន ហើយជីវិតក្រោយរៀបការ នឹងរស់នៅស្រណុក។
យ៉ាងណាមិញ ការទស្សន៍ទាយតាមក្បួនតម្រា មិនអាចត្រូវប៉ាច់ ១០០%ឡើយ ព្រោះថា បុគ្គលិកលក្ខណៈ សំណាង អាស្រ័យលើកត្តាផ្សេងៗជាច្រើន ហើយជាការពិតណាស់ មិនមែនស្ត្រីទាំងអស់ដែលមានបុគ្គលិកលក្ខណៈទាំងនេះ សុទ្ធសឹងជោគជ័យក្នុងជីវិតគ្រប់គ្នានោះទេ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


