Connect with us

KPT+

តិចអត់ដឹង! សូម្បីអាកាសធាតុអត់ស្រួល​ ក៏មុខឡើងមុនដែរ

បានផុស

នៅ

មាន​កត្តាជាច្រើន​បង្ក​ឲ្យ​កើត​​មាន​​​បញ្ហា​មុន​មាន​ច្រើន ​ដូច​ជា​ ប្រែ​ប្រួល​អ័រម៉ូន ប្រវត្តិ​គ្រួសារ ​និង​ ស្រ្តេស។ ប៉ុន្តែ​តើ​យើង​ធ្លាប់​ដឹងអត់?​ អាកាស​ធាតុ​ អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​បញ្ហា​មុន​នៅ​ស្បែក? ចង់ដឹង​អាកាសធាតុ​បែប​ម៉េចនាំ​ឲ្យ​កើត​មុន? តោះ! ស្វែងយល់​ទាំង​អស់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– អាកាសធាតុសើម

នៅ​អំឡុង​រដូវ​ភ្លៀង ឬ​អាកាស​ធាតុ​ត្រូពិក យើង​​អាច​កើត​មុន ​ហើយ​វា​ធ្ងន់​ធ្ងរ​ថែម​ទៀត​ដោយ​សារ​តែ​បរិយាកាស​សើម។ ​កុំ​ច្រឡំ​ថា សំណើម​ ​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​អាច​ថែរក្សា​សុខភាព​ស្បែក​បាន​ល្អឲ្យ​សោះ។ ​អាកាសធាតុ​សើម​អាច​ធ្វើ​ឲ្យ​​បែកញើស ​​ធ្វើ​ឲ្យ​ក្រពេញ​ខ្លាញ់ ផលិត​ខ្លាញ់​ច្រើន​លើស​លុប។ ញើស​លាយ​ជាមួយ​កោសិកា​ងាប់ៗ ​ក៏​ដូច​ជា​មេរោគ​នឹង​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស នាំ​ឲ្យ​ឡើង​មុន​ និងជា​សះ​ស្បើយ​យឺត។ ដូច្នេះ ​វា​ជា​រឿង​សំខាន់​ ត្រូវ​សម្អាត​មុខ​ជាមួយ​សាប៊ូ​ ឬ​ទឹក​ក្តៅ​

អ៊ុន​ៗ​បន្ទាប់​ពី​បែក​ញើស ហើយ​ត្រូវ​ប្រើ​សាប៊ូ​ឲ្យ​បាន​ច្បាស់​លាស់​សម្រាប់​លាង​មុខ ​និង​រាង​កាយ។

– អាកាសធាតុស្ងួត

អាកាស​ធាតុ​ស្ងួត​ ម្តង​ក្តៅ​ម្តង​ត្រជាក់​ អាច​ធ្វើ​ឲ្យ​ស្បែក​ខូច។ នៅ​ពេល​អាកាស​ធាតុ​ស្ងួត​មកដល់ ស្បែក​​នឹង​ប្រែ​ជា​ស្ងួត​​ហើយ​ក្រពេញ​ខ្លាញ់​នឹង​បញ្ចេញ​ខ្លាញ់​ច្រើន​ជាង​ធម្មតា​ដើម្បី​ការពារ​ ថែ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម។ នៅ​ពេល​ស្បែក​ស្ងួត​ ស្រទាប់​ស្បែក​​លើ​គេ​នឹង​ងាប់ ហើយ​លាយ​ជា​មួយ​ខ្លាញ់​នឹង​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​ ជា​ហេតុ​នាំ​ឲ្យ​ឡើង​មុន​​ដដែល​ៗ។ ដូច្នេះ​​ គួរ​តែ​ថែរក្សា​ស្បែក​ឲ្យ​មាន​សំណើម​ និង​រក្សា​តុល្យភាព​​ខ្លាញ់ ​និង​ទឹក។ នៅ​ពេល​ស្បែក​​មាន​សំណើម​គ្រប់​គ្រាន់ កោសិកា​ងាប់​ៗ​ និង​ខ្លាញ់ប្រាកដ​ជា​​ថយ​ចុះ។

– អាកាសធាតុក្តៅ

ចំពោះ​អាកាសធាតុ​ក្តៅ គ្នា​យើង​​នឹង​បែក​ញើស​ច្រើន នាំ​​ឲ្យ​កើត​មុន​ ហើយ​វា​ធ្វើ​ឲ្យ​ស្បែក​ងាយ​ខូច​ខាត។ ​​ត្រូវ​សម្អាត​ស្បែក​ឲ្យ​ទៀង​ទាត់​ដើម្បី​ជម្រះ​ជាតិ​ខ្លាញ់​ និង​ញើស។ ​​អាច​ប្រើ​ក្រែម​ ឬ​ឡេ​មាន​អាស៊ីដ​សាលី​សា​លិច (Salicylic Acid) ​និង Benzoyl Peroxide ជួយ​​​មិន​ឲ្យ​កើត​មុន​នៅ​រដូវ​ក្តៅ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖យល់ទីក្រុងធ្វើឲ្យយើងឆាប់ចាស់ តែអ្នកជំនាញប្រាប់របៀបទប់ទល់

ចុចអាន៖ស្រីៗ​ពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខ កុំរំលងតិចនិក ៤នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម