Connect with us

KPT+

៥ យ៉ាង ថែរក្សាស្បែកនៅតែស្អាត និងស្រស់ថ្លា ទោះបីគេងយប់ជ្រៅរាល់ថ្ងៃ

បានផុស

នៅ

លទ្ធផលមួយក្នុងចំណោមលទ្ធផលដែលកើតឡើងចំពោះស្បែកពីការចូលគេងយឺត គឺប្រឈមនឹងស្បែក​ខូច ជាពិសេសស្ត្រីមួយចំនួន ដែលនិយមមានទម្លាប់គេងយប់ជ្រៅ។ ជារឿយៗ​ស្រ្តីត្រូវប្រឈមមុខ​នឹង​បញ្ហា​ស្បែក​ស្រអាប់ ហើយ​ស្បែកមិ​នភ្លឺ។ លើសពីនេះ មនុស្សមួយ​ចំនួន​ក៏ប្រឈម នឹង​បញ្ហា​ជាមួយនឹងរន្ធញើសធំៗ ស្បែកស្ងួត និងស្នាមជ្រួញដែលជៀសមិនរួច។ ដូច្នេះ​សម្រាប់​មិត្តនារីៗ​និយម​គេង​យប់ជ្រៅ យើងខ្ញុំ​សូមចែករំលែកវិធី ៥យ៉ាង​ដើម្បី​ថែរក្សាស្បែក​ឲ្យនៅតែស្រស់ថ្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់

ដោយសារតែការគេងយឺត ជាលទ្ធផលរាងកាយបាត់បង់ជាតិ​ទឹកនៅក្រោមស្បែក។ វាធ្វើឲ្យស្បែកស្ងួត និងបញ្ហាជ្រួញយ៉ាងងាយ។ការផឹកទឹកឲ្យបានគ្រប់គ្រាន់​ គឺជួយបំពេញតម្រូវការរបស់រាងកាយ។ ដូច្នេះហើយ ចាត់ទុកជាវិធីថែរក្សាស្បែកមិនអោយខូច សូម្បីតែគេងយប់ជ្រៅ ក៏អាចធ្វើតាមបានយ៉ាងងាយដែរ។មិត្តនារីណាក៏ជៀសមិនផុតពីការចូលគេងយឺតដែរ។ដូច្នេះហើយ ត្រូវហូបទឹកឲ្យយបាន​ញឹកញាប់​ពេញ​មួយថ្ងៃ ដើម្បី​បន្ថែម​សំណើម​ដល់​ស្បែក​ខ្លួនឯង។

២ រក្សា​សារធាតុចិញ្ចឹម​ស្បែក

នៅពេលដែលស្បែកប្រឈមមុខនឹងបញ្ហាផ្សេងៗ អ្វីដែលត្រូវធ្វើគឺ ការថែរក្សាស្បែក បញ្ហា​ស្បែក​ស្ងួត​ច្រើន​តែ​ជា​បញ្ហា​ដែល​កើត​ចេញ​ពី​ការ​គេង​យឺត។ ដើម្បី​ព្យាបាល​ស្បែក​ស្ងួត​គឺ​ត្រូវ​ប្រើ​ក្រែម​ផ្ដល់​សំណើម​ដែល​ផ្ដល់​សំណើម​ខ្ពស់​។ ព្រោះវាត្រូវបានគេចាត់ទុកថា​ជួយបន្ថែមជាតិ​ទឹក​ដល់​ស្បែក និង​រក្សា​ជាតិ​ទឹក​នៅ​ក្រោម​ស្បែក​ផងដែរ។ ដូច្នេះកុំភ្លេចចិញ្ចឹមស្បែកឲ្យ​បានញឹកញាប់ ពេល​ត្រូវ​គេង​យប់​ជ្រៅ​ស្ទើរ​រាល់​យប់។

៣ លាងមុខរបស់អ្នកដោយទឹកត្រជាក់

ការ​លាង​សម្អាត​មុខ​របស់​អ្នក​ដោយ​ទឹក​ត្រជាក់ ​ក៏​អាច​ជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​មើល​ទៅ​ស្រអាប់​ដែរ។ ព្រោះទឹកត្រជាក់នឹងជួយការពារស្បែកពីការរលាក ហើយ​ក៏​ជួយ​ឲ្យ​​រាង​កាយ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ខណៈពេលដែលលាងមុខរបស់អ្នកជាមួយនឹងទឹកដែលក្តៅពេក អាចប្រឈមនឹងការធ្វើឲ្យ​ស្បែកស្ងួត និងរលាក។

៤ សម្អាត​ស្បែក​ជានិច្ចមុនពេលចូលគេង

មិន​ថា​ចូល​គេង​យប់​ជ្រៅ​ប៉ុណ្ណា​ទេ ស្រីៗ​គួរ​តែ​សម្អាត​ស្បែក​ខ្លួន​មុន​ចូល​គេង។ ជាពិសេស​ការ​លុប​គ្រឿង​សម្អាង ​ត្រូវ​ធ្វើ​ភ្លាម​ៗ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ។

៥ ចៀសវាង​ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន

ប្រសិនបើអ្នកត្រូវគេងយឺត​ញឹកញាប់ តាម​ការ​ណែនាំគឺ​ត្រូវ​ចៀសវាង​ភេសជ្ជៈដែល​មាន​ជាតិ​កាហ្វេអ៊ីន។ ព្រោះភេសជ្ជៈទាំងនេះ នឹងជំរុញឲ្យ​​រាងកាយបាត់បង់ជាតិទឹកដោយការ​បញ្ចេញ​ទឹកតាម​ទឹកនោម ហើយនៅពេលដែលរាងកាយត្រូវបានបញ្ចេញទឹកច្រើនពេក វា​នឹង​ធ្វើ​ឲ្យស្បែក​ខ្សោះ​ជាតិ​ទឹក វា​ក៏​ងាយ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​ងាយ​ខូច​ដែរ​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បើមិនចង់ខូចមុខ កុំប្រើគ្រឿងសម្អាងដែលផ្ទុកគ្រឿងផ្សំ ៦ នេះ ជាមួយគ្នាឲ្យសោះ

ចុចអាន៖កម្ចាត់មុនក្បាល ស តាមតិចនិកធម្មជាតិងាយៗទាំង ៣ នេះ



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម