ព័ត៌មានជាតិ
បុណ្យអុំទូកខាងមុខ បានឈប់សម្រាកដើរលេងធម្មតា តែអត់អុំទូកទេ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ពិធីបុណ្យអុំទូកខាងមុខនេះ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សំរាក ដើរលេងធម្មតា តែការដើរលេងត្រូវអនុវត្តវិធានការសុខាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី០៦ឆ្នាំ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ៥ឆ្នាំ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចបញ្ជាក់ថា នៅក្នុងពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក បណ្តែតប្រទីបខាងមុខនេះ យើងអនុញ្ញាតឲ្យដើរលេងឈប់ធម្មតា។ កន្លងទៅ ពេលភ្ជុំបិណ្ឌ យើងបារម្ភផ្ទុះជំងឺកូវីដ-១៩ចេញពីវត្ត តែយើងរកវិធីធ្វើយ៉ាងណា ដើរលេងត្រូវអនុវត្តវិធានការសុខាភិបាល។

ទាក់ទងបញ្ហានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២១នេះ នឹងមិនអនុញ្ញាតឱ្យមានការប្រារព្ធ ដូចឆ្នាំមុនៗទេ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ១៩។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “ឥឡូវនេះ ចូលដល់ខែតុលា តាមការសម្រេចរបស់រាជរដ្ឋាភិបាល គឺឆ្នាំនេះយើងមិនបានប្រារព្ធពិធីបុណ្យអុំទូក អកអំបុក ដូចបណ្តា ឆ្នាំមុនៗទេ ដោយសារបញ្ហាកូវីដនេះឯង ប៉ុន្តែនៅឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នោះ យើងមានព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយរបស់ជាតិ ដែលមិនអាចរំលងបាន គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ ព្រះខែ នឹងត្រូវធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់