ព័ត៌មានជាតិ
ក្រសួងការងារ ៖ មិនមានក្មេងៗត្រូវបង្ខំធ្វើការនៅឡឥដ្ឋទាំងខុសច្បាប់ដោយសារជំពាក់បំណុលនោះទេ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការបដិសេធថាមិនមានក្មេងៗត្រូវបានគេបង្ខំឱ្យធ្វើការនៅឡឥដ្ឋទាំងខុសច្បាប់ដោយសារឪពុកម្តាយជំពាក់ណុលថៅកែដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ។
យោងតាមសេចក្តីប្រកាសព័ត៍មានចុះនៅយប់ថ្ងៃទី០២វិច្ឆិកានេះបានឱ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានករណីបំណុលជំពាក់ថៅកឡឥដ្ឋនៅតែជាមូលហេតុធ្វើឱ្យក្មេងៗត្រូវធ្វើការទាំងខុសច្បាប់ភ្លាម ក្រសួងបានចាត់ អធិការកិច្ចការងារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើអធិការកិច្ចការងារតាមច្បាប់ស្ដីពីការងារ និងបទបញ្ញត្តិ ពាក់ព័ន្ធនឹងពលកម្មកុមារ ដើម្បីចុះស៊ើបអង្កេត និងប្រមូលព័ត៌មានផ្ទាល់នៅសិប្បកម្មផលិតឥដ្ឋ ដែលស្ថិតនៅផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបានជួបសម្ភាសន៍ផ្ទាល់ជាមួយម្ចាស់សិប្បកម្ម លោកសី ណៃហួយ និងលោកស្រី ឈុំ ស៊ីម ជាកម្មករ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖
១-សារព័ត៌មានមិនបានសុំការអនុញ្ញាតចូលក្នុងបរិវេណខ្សែចង្វាក់ផលិតឥដ្ឋ និងបានរៀបចំទុកជាមុន ដើម្បីលួចសកម្មភាពកម្មករនិយោជិតកំពុងធ្វើការ។

២-សិប្បកម្មមានការយល់ដឹងពីច្បាប់ និងបទដ្ឋានគតិយុត្តិដែលក្រសួងបានចុះផ្សព្វផ្សាយកន្លងមក ហើយសិប្បកម្មមិនបានប្រើប្រាស់ក្មេងអាយុក្រោម ១៥ឆ្នាំ នោះទេ។
៣-លោកស្រី ឈុំ – ស៊ីម ជាកម្មករដែលធ្វើការនៅសិប្បកម្មផលិតឥដ្ឋខាងលើ មិនបានខ្ចីប្រាក់ពីម្ចាស់សិប្បកម្មឡឥដ្ឋ នោះទេ។
ក្រសួងបានបញ្ជាក់ថាការចុះផ្សាយព័ត៌មានដែលមិនប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ នាំឱ្យមានការភ័ន្តច្រឡំដល់សាធារណជន ក៏ដូចជាដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ម្ចាស់សិប្បកម្មដែលបានខិតខំចូលរួមអនុវត្តច្បាប់ស្តីពីការងារ។
ក្រសួងបានបន្ថែមថា ក្នុងន័យនេះ ក្រសួងសូមសំណូមពរដល់បណ្ដាញសារព័ត៌មាន និងគ្រប់ពីភាគីពាក់ព័ន្ធ ចូលរួមផ្តល់ព័ត៌មានជាបន្ទាន់មកក្រសួង តាមរយៈលេខទូរស័ព្ទ ០២៣ ៨៨៤ ៣៧៥, Hotline: ១២៩៧ ឬតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងករណីមានការរំលោភបំពានពលកម្មកុមារ ដើម្បីក្រុមអធិការកិច្ចការងារចុះចាត់វិធានការតាមច្បាប់ និងជួយដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ឱ្យបានទាន់ពេលវេលា៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


