ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ អង់ទីគ័រពីម្តាយឆ្លងកូវីដផ្តល់ទៅទារកតាមការបំបៅដោះលើសពីការរំពឹងទុក
អង់ទីគ័រប្រឆាំងកូវីដ-១៩ពីម្តាយដែលឆ្លងកូវីដទៅកូនតូចតាមរយៈការបំបៅដោះបានផ្តល់អត្ថប្រយោជន៍ច្រើនជាងអ្វីដែលអ្នកសិក្សាស្រាវជ្រាវបានរំពឹងទុក។ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធនៅJAMA Network Open។
ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើទារក២១នាក់ដែលទើបកើតពីម្តាយឆ្លងកូវីដ-១៩នៅពេលសម្រាល។ ពីរខែក្រោយមក អ្នកស្រាវជ្រាបានរកឃើញអង់ទីគ័រហៅថា IgG ចំពោះមេរោគដែលបង្កើតដោយរាងកាយរបស់ម្តាយក្នុងការឆ្លើយតបទៅនឹងការឆ្លងដែលផ្តល់ទៅទារកតាមរយៈទឹកដោះម្តាយ។ នេះហៅថា ភាពស៊ាំអកម្ម។
ប៉ុន្តែអ្នកស្រាវជ្រាវរកឃើញថា ប្រភេទផ្សេងគ្នានៃម៉ូលេគុលភាពស៊ាំក្នុងទឹកដោះម្តាយ ដែលជា អង់ទីគ័រ IgA បានជំរុញភាពស៊ាំសកម្មនៅក្នុងទារក។ ជំរុញប្រព័ន្ធភាពស៊ាំរបស់ពួកគេឲ្យផលិតអង់ទីគ័រ IgA ខ្លួនឯង។
បើប្រៀបធៀបនឹងទារកបំបៅទឹកដោះគោដែលកើតពីម្តាយឆ្លងកូវីដ ទារកដែលបំបៅទឹកដោះម្តាយមានកម្រិតនៃអង្គទីគ័រ IgA ផលិតខ្លួនឯងខ្ពស់ជាងក្នុងការប្រឆាំងមេរោគតាមទឹកមាត់។
លោកស្រីវេជ្ជបណ្ឌិត Rita Carsetti នៅមន្ទីរពេទ្យកុមារ Bambino Gesu និងលោកវេជ្ជបណ្ឌិត Gianluca Terrin នៅសាកលវិទ្យាល័យ Sapienza ដែលអ្នកទាំងពីរស្ថិតនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី បាននិយាយក្នុងសារអ៉ីមែលថា ៖«យើងបានបង្ហាញសម្រាប់លើកដំបូងដែលម្តាយក៏អាចបង្កប្រព័ន្ធភាពស៊ាំសកម្មដល់ទារកទើបកើតតាមរយៈការផ្ទេរម៉ូលេគុលភាពស៊ាំនៅក្នុងទឹកដោះម្តាយដែលបណ្តាលឲ្យមានការផលិតអង់ទីគ័រទឹកមាត់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ