Connect with us

ព័ត៌មានជាតិ

ថ្នាំញៀនជិត១គីឡូ ត្រូវសមត្ថកិច្ចស្រុកកំរៀង ដកហូតបានរួម និងមុខសញ្ញា២នាក

បានផុស

នៅ

ជនសង្ស័យចំនួន ២ នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ឃាត់ខ្លួនរួមជាមួយនិងថ្នាំញៀនជិត ១kg ផងដែរ នៅក្នុងបទល្មើសជាក់ស្តែង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ទោ វេ គឹម​ចត់ អធិការនគរបាល​ស្រុក​កំរៀង បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​នូវ​សេចក្តីរាយការណ៍​មួយ ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​គ្រឿងញៀន​រួចមក លោក​បាន​ចាត់តាំង​កម្លាំង ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ង៉ែត វណ្ណា និង​បានចេញ​ប្រតិបត្តិការ​នា ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧ :០០​នាទី នៅ​ចំណុច​ក្រុមទី​៥ ភូមិ ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​លោក​អធិការ​បាន​បន្តថា នៅក្នុង​កិច្ចប្រតិបត្តិការ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​បង្ក្រាប​ករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង និង​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ឈ្មោះ លី ស៊ីណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​: ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៥​ថង់​ ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​(​ចាស់​)​។

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ​លី ស៊ីណា និង​ដោយមាន​ការអនុញ្ញាត​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យកា អម​សាលាដំបូង​ខេត្តបាត់ដំបង កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​ប្រតិបត្តិការ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧:៣០​នាទី នៅ​ចំណុច​ក្រុមទី​២​ភូមិ​ត្រាង ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ជនសង្ស័យ​មានឈ្មោះ ស៊ុន ផៃ ហៅ​ថៃ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ត្រាង ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ វត្ថុតាង​ឆែកឆេរ​បានរួម​មាន៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៤​ថង់ សរុប​ថ្នាំញៀន​ប្រមាណ ជិត ១kg ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​១,៥​គ្រាប់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​និង ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង (​ចាស់​)​ ទម្ងន់ថ្នាំញៀនសរុបមាន៥៨៤,៨៧g។ បច្ចុប្បន្ន ជនសង្ស័យ​បានរៀបចំ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចាត់ការ​តាម​នីតិ​វិធី​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៧ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៨ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម