ព័ត៌មានជាតិ
រថយន្តក្រឡុកស៊ីម៉ងត៍ ២ គ្រឿងបុកគ្នាពីក្រោយ រេចង្កូតចូលស្ថានីយប្រេងឥន្ធនៈ
រថយន្តក្រឡុកស៊ីម៉ងត៍ចំនួន ២ គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឱ្យរងការខូចខាត ហើយបន្តទៅបុកចូលស្ថានីយប្រេងឥន្ធនៈមួយកន្លែង(យីហោ លី ហ៊ាង) ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២១។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាកFU SOពណ៌ស ពាក់ស្លាកលេខ5A-2359 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូថរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងទៀតនៅខាងមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចក៏រេចង្កូតមកខាងស្ដាំដៃបុកចូលស្ថានីយប្រេងឥន្ធនៈយីហោ លីហ៊ាង បណ្ដាលឲ្យរនាំងដែកដែលបាំងនៅជុំវិញស្ថានីយប្រេងឥន្ធនៈខូចខាតបន្តិចបន្តួច ឯរថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះមកដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា។ បន្ទាប់មកដោយភាគីទាំងពីរស្គាល់គ្នាផង ក៏យល់ព្រមសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


