Connect with us

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់៖ ប្រទេសក្នុងតំបន់ នឹងមិនទទួលបានការអភិវឌ្ឍ និងវិបុលភាព ប្រសិនបើគ្មានសន្តិភាព និងស្ថិរភាពនយោបាយ

បានផុស

នៅ

មានប្រសាសន៏ទៅកាន់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី ដែលប្រទេសប្រុយណេ ធ្វើជាម្ចាស់ផ្ទះ (តាមរយៈវីដេអូ) នាថ្ងៃទី១០ ខែវិច្ឆិកា នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋាន ដែលមិនអាចខ្វះបាន ហើយបើសិនបើមិនមានសន្តិភាព និងស្ថិរភាពនោះទេ ប្រទេសនៅក្នុងតំបន់ ក៏ប្រហែលជាមិនបានទទួលនូវការអភិវឌ្ឍន៏នោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ដ្រយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ន អាចនឹងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់អាស៊ាន ដែលត្រូវតែធ្វើការពង្រឹង និងធ្វើកិច្ចសហប្រតិបត្តិការពហុភាគី ជាមួយដៃគូខាងក្រៅ ដោយផ្អែកលើការឯកភាពខាងក្នុង និងតួនាទីជាស្នូលរបស់អាស៊ាន។

ជាមួយគ្នានោះ ប្រមុខការពារជាតិកម្ពុជា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពបើកចំហ បរិយាបន្ន និងតម្លាភាព  និងដែលមានគោលដៅច្បាស់លាស់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង សន្តិភាព ប្រកបដោយចីរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។  

ការវិវត្ត នៃស្ថានភាពសន្តិសុខនាពេលថ្មីៗនេះ គឺទាមទារឱ្យមានការពិភាក្សាគ្នាយ៉ាងម៉ត់ចត់ និងចែករំលែកការយល់ដឹងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ដោយសារតែការលេចឡើងនូវសម្ព័ន្ធការពារជាតិនាពេលថ្មីៗនេះ បានបង្កឱ្យមានការកង្វល់ចំពោះការកើនឡើង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងលទ្ធភាព នៃការប្រណាំងប្រជែងសព្វាវុធ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់រដ្ឋជាសមាជិកអាស៊ានទាំងអស់ គប្បីធ្វើការពិចារណាក្នុងការដាក់បញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុ ទៅក្នុងយន្តការសហប្រតិបត្តិការអាស៊ាន ដើម្បីកសាងភាពធនរបស់កងកម្លាំងប្រដាប់អាវុធ និងកាត់បន្ថយផលប៉ះពាល់ នៃបញ្ហាប្រឈមអាកាសធាតុ ដោយបញ្ហាគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៧ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម