Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា​ ចោទ​ប្រកាន់​អ្នក​កាសែត​អាមេរិក​ពី​បទ ​ភេរវកម្ម

បានផុស

នៅ

ប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា បានចោទប្រកាន់អ្នកកាសែតជនជាតិអាមេរិកម្នាក់ ពីបទបះបោរនិងអំពើភេរវកម្ម ដែលទោសនេះ ត្រូវជាប់ពន្ធនាគារអតិបរមាមួយជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Danny Fenster អាយុ៣៧ឆ្នាំដែលជានាយកគ្រប់គ្រងនៃកាសែត Frontier Myanmar ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ យ៉ាំងហ្គោន កាលពីខែឧសភា។

អ្នកកាសែតក្នុងស្រុករាប់សិបនាក់ទៀត ក៏ត្រូវបានឃុំខ្លួនផងដែរចាប់តាំងពីរដ្ឋប្រហារ ខែកុម្ភៈមក។ ការកាត់ក្តីលោក Fenster លើការចោទប្រកាន់ទាំងនេះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៦ខែវិច្ឆិកា។

លោក​ត្រូវ​បាន​កាត់​ទោស​រួចទៅ​ហើយ ​ដោយ​ចោទ​ប្រកាន់​ថា​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​យោធា ការ​បង្កើត​សមាគម​ដោយ​ខុស​ច្បាប់ និង​​បំពាន​ច្បាប់​អន្តោប្រវេសន៍។

ប៉ុន្តែ​បទ​ចោទ​ថ្មី​នេះ​គឺ​ធ្ងន់​ធ្ងរ​បំផុត ​ដែល​មាន​ទោស​អតិបរមា​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ គេមិនច្បាស់ទេថាតើលោក Fenster ត្រូវបានចោទប្រកាន់ពីបទអ្វីខ្លះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អង់គ្លេស ត្រៀមចេញច្បាប់ ដាក់គុកអ្នកកាសែត ១៤ឆ្នាំ បើផ្សាយព័ត៌មានធ្វើឲ្យរដ្ឋាភិបាល អាម៉ាស់មុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម