Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះកូវីដចុងក្រោយបង្អស់នៅ ចិន រាលដាលពេញខេត្តចំនួន ២១ និងឆ្លងជាង ១,៣០០ ករណី

បានផុស

នៅ

លោក Mi Feng អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិ (NHC) បាននិយាយនៅសន្និសីទសារព័ត៌មានមួយថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ចុងក្រោយបង្អស់ នៅប្រទេសចិន បានឆ្លងដល់មនុស្សចំនួន ១,៣៧៩ នាក់ ក្នុងខេត្តចំនួន ២១ គិតត្រឹមល្ងាចថ្ងៃសុក្រ ហើយជាង ៣០០ ករណី ដែលបញ្ជាក់ ត្រូវបានចាកចេញពីមន្ទីរពេទ្យ។

លោក Mi បាន​និយាយ​ថា ជាមួយនឹងចំនួនករណីកូវីដ១៩ នៅទូទាំងពិភពលោក លើសពី ២៥០ លាន​នាក់ ប្រទេស​ចិន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហាកាន់តែខ្លាំង ក្នុងការទប់ស្កាត់ករណីឆ្លងចូល។

ជា​ពិសេស​ ជាមួយ​ការ​មកដល់នៃរដូវរងា និងសីតុណ្ហភាពទាប វាមានការកើនឡើងហានិភ័យ​នៃ​អត្រាប្រេវ៉ាឡង់នៃកូវីដ និងជំងឺឆ្លងផ្លូវដង្ហើមផ្សេងទៀត​ ដូចជាគ្រុនផ្តាសាយក្នុងពេលតែមួយ។

ទោះយ៉ាងណា លោក Mi បាន​និយាយថា ​ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវគោលនយោបាយ “សូន្យ-កូវីដ” ដែលមានន័យថា ​ការរកឃើញដំបូង ការឆ្លើយតបរហ័ស ការគ្រប់គ្រងច្បាស់លាស់ និងការព្យាបាលប្រកបដោយ​ប្រសិទ្ធភាព​នៃ​ករណីថ្មី ដើម្បីធានាថា គ្មាន​ការរាតត្បាតជា​ទ្រង់ទ្រាយ​ធំ ដែល​បណ្ដាល​មក​ពី​ករណី​នាំចូល ឬឆ្លង​ក្នុងស្រុកកើតឡើងនោះទេ ។

គួរ​បញ្ជាក់​ថា ​ទិន្នន័យពី NHC បានបង្ហាញ​ថា គិតត្រឹមថ្ងៃសុក្រ វ៉ាក់សាំងកូវីដជាង ២.៣៧ ពាន់​លាន​ដូស ​ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសចិន ជាមួយនឹងមនុស្សជាង ១.០៧ ពាន់​លាន​នាក់ ​ក្នុង​ចំណោម​ប្រជាជន ១.៤ ពាន់លាន​នាក់ របស់ខ្លួន​ ត្រូវបាន​ចាក់វ៉ាក់សាំង​ពេញលេញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖GTN

ចុចអាន៖ទីបំផុត ចិន ដាក់បង្ហាញវ៉ាក់សាំងកូវីដ-១៩ បាញ់តាមមាត់ដំបូងបង្អស់លើលោក

ចុចអាន៖ទីក្រុងមួយនៅ ចិន តេស្តរកកូវីដលើអ្នកទស្សនា ៣ ម៉ឺននាក់ ឯលទ្ធផលមិនខុសបំណង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម