Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កំពុងធ្វើការជាមួយ កម្ពុជា ដើម្បីបើកច្រកព្រំដែនបន្ថែម ក្រោយបើកជាមួយម៉ាឡេស៊ី 

បានផុស

នៅ

អាជ្ញាធរម៉ាឡេស៊ីបានទទួលយកសំណើរបស់ប្រទេសថៃ ក្នុងការបើកច្រកព្រំដែន Tak Bai និង Buke Ta ក្នុងខេត្ត ណារ៉ាធីវ៉ាត់ ដែលត្រូវបានបិទ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit រំពឹងថា ការបើកច្រកព្រំដែនទាំងពីរនេះឡើងវិញក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងថៃ កាលពីថ្ងៃទី១៥ខែវិច្ឆិកា នឹងបង្កើនពាណិជ្ជកម្មរបស់ប្រទេសទាំង២យ៉ាងហោចណាស់ ៦០០ លានបាត (១៨.៣២ លានដុល្លារ) ក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសថៃមានច្រកព្រំដែនចំនួន ៩៧ ជាមួយប្រទេសជិតខាង ហើយ ៤៦ ក្នុងចំណោមនោះ បានបើកដំណើរការឡើងវិញ ដោយសារស្ថានភាពជំងឺកូវីដ១៩ មានភាពប្រសើរឡើង។

ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មឆ្លងព្រំដែនមានទំហំទឹកប្រាក់ ១.២៧ទ្រីលានបាត កើនឡើង៣១,៦៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

រីឯការនាំចេញបានរួមចំណែក ៧៧៨.៣៦ ពាន់លានបាត កើនឡើង ៣៨,០៦% ខណៈការនាំចូលមាន ៤៩៧.១៧ ពាន់លានបាត កើនឡើង ២២,៧៨%។

ស្របពេលជាមួយគ្នានោះដែរ លោក Jurin បន្ថែមថា រដ្ឋាភិបាលក៏កំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីបើកច្រកព្រំដែនបន្ថែមទៀត រួមទាំង Tha Sen ក្នុងខេត្តត្រាត និង Nong Ian ក្នុងខេត្តស្រះកែវ ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Vietnam Plus

ចុចអាន៖ ថៃ ទទួលភ្ញៀវទេសចរបរទេសសរុប ៤៤,៧៧៤ នាក់ ចាប់តាំងពីបើកប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម