នយោបាយ
សម្តេច ហ៊ុន សែន ជំរុញអ្នកគាំទ្របក្សប្រជាជននៅអាមេរិកធ្វើបាតុកម្មសួរនាំរឿងចង់ឱ្យមានការដកសញ្ជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆកានេះ បានសម្តែងនូវការហួសចិត្តដែលក្រុមប្រឆាំងមួយចំនួនបានស្នើឱ្យរដ្ឋាភិបាលអាមេរិកដកសញ្ជាតិពីប្រជាពលខ្មែរនៅអាមេរិកដែលគាំទ្ររដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ ចំពោះបញ្ហានេះ សម្តេចតេជោ បានជំរុញឱ្យប្រជាពលរដ្ឋនៅទីនោះ នាំគ្នាធ្វើបាតុកម្មទៅសួរនាំរដ្ឋាភិបាលអាមេរិកតែម្តងពីរឿងនេះ។

ពីវេទិកាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាមេរិកគួរតែនាំគ្នាងើបឈរឡើង ហើយទៅតវ៉ាសួរនាំថ្នាក់ដឹកនាំអាមេរិកថា តើពិតជាមានការចង់ដកសញ្ជាតិមែន ឬអត់? សម្តេច ថា អ្នកដែលចង់ឱ្យអាមេរិកដកសញ្ជាតិពីខ្មែរដូចគ្នានេះ គឺពួកគេយល់ថា អាមេរិក និងចិន ជាសត្រូវនឹងគ្នា ហើយរដ្ឋាភិបាលកម្ពុជា និងចិនមានទំនាក់ទំនងល្អនឹងគ្នា។ ដូច្នេះហើយ បើអ្នកណាគាំទ្ររដ្ឋាភិបាលកម្ពុជា ប្រៀបដូចជាគាំទ្រចិនដែលជាសត្រូវរបស់អាមេរិកយ៉ាងអ៊ីចឹងដែរ។
ប៉ុន្តែ សម្តេចតេជោ បានគូសបញ្ជាក់ថា អ្នកទាំងអស់នោះ ស្គាល់មេដឹកនាំអាមេរិក និងចិនតិចពេកហើយ ព្រោះមេដឹកនាំទាំង២រូបនេះ នៅតែមានមធ្យោបាយ ដើម្បីរក្សាឱ្យបាននូវទំនាក់ទំនងនឹងគ្នា ត្បិតមានការប្រជែងឥទ្ធិពលគ្នាទៅវិញទៅមកឥតឈប់ឈរក្តី។ យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តីហាក់មិនជឿឡើយថា រដ្ឋាភិបាលអាមេរិកធ្វើបែបនេះ ព្រោះថា បើអាមេរិកហ៊ានធ្វើបែបនេះមែន នោះ គឺអាមេរិកមិនមែនជាប្រទេសប្រជាធិបតេយ្យទៀតនោះទេ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


