Connect with us

ជីវិតកម្សាន្ដ

ជុំ លី​ណូ ទម្លាយ​រឿង​ពិត​លើ​ការ​ចាយ​លុយ​ឡង់ សេ​ចម្រៀង​ដើម្បី​មាន​គេ​មើល​រាប់លាន​ដង

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀង​ម្ចាស់​បទ ប្រពន្ធ​រត់ចោល លោក ជុំ លី​ណូ សុខៗ​ស្រាប់តែ​ទម្លាយ​រឿង​ពិត​លើ​ការ​ចាយ​លុយ​ឡង់សេ​ចម្រៀង​ ដើម្បី​មាន​គេ​មើល​រាប់​លាន​ដង​ ខណៈ​លោ​កថា​សម័យនេះ​ជាការ​រកលុយ​នៅ​លើ​បណ្តាញ​សង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​តារា​ចម្រៀង​ប្រុស​លោក ជុំ លី​ណូ ពេលនេះ​ស្រប​ពេល​ដែល​បច្ចុប្បន្ន​កំពុង​មាន ការប្រកួតប្រជែង​លើ​វិស័យ​ចម្រៀង​ដោយ​ផលិតកម្ម​នី​មួយៗ​ឬ​តារា​ប្រុស​-​ស្រី​ឯទៀត​តែង​បញ្ចេញ​ទិន្នន័យ ​នៃ​ការ​ចំណាយ​លុយ​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​គួបផ្សំ​និង​ការ​បង្អួត​តួលេខ​នៃ​អ្នកទស្សនា​រាប់លាន​នាក់​។

លោក ជុំ លី​ណូ បាន​លើក​ឡើង​ថា​ ពេលខ្លះ​បទ​ចម្រៀ​ង​១​បទ​គេ​មើល​រាប់​លាន​ដង​តែ​ក៏​មិន​ប្រាកដ​ថា ​បទ​ចម្រៀង​មួយ​បទ​នោះ​មិន​ប្រើ​លុយ​ឡង់សេ​ទេ​។

ដូច្នេះ​សូម​បងប្អូន​កុំ​ផ្អើល​តាម​គ្នា​ពេក​។ ត្រូវ​ចាំ​ថា នេះ​ជា​សម័យ​រកលុយ​តាម​ផេ​ក​និង​យូ​ធូប​។ តាមរយៈ​ការ​លើក​ឡើង​របស់​តារា​ចម្រៀង​ក្រ​មិច​ក្រមើម​លោក ជុំ លី​ណូ ខាងលើ​នេះ​គេ​ឃើញ​មាន​ទស្សនិកជន​ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ធំ ​បង្ហាញ​ការ​គាំទ្រ​ហើយ​យល់ឃើញ​ដូច​លោកថា​សម្តី ជុំ លី​ណូ និយាយ​នេះ​ពិតជា​ត្រឹមត្រូវ​ណាស់​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម