KPT+
ទម្លាយទ្រព្យសម្បត្តិសុទ្ធរបស់សមាជិក Blackpink កម្រមានអ្នកដឹង
Blackpink ក្លាយជាក្រុមចម្រៀងស្រីនាំមុខប្រចាំប្រទេសកូរ៉េ និងទទួលបានប្រជាប្រិយភាពល្បីរន្ទឺជាសកលមិនថា វិស័យចម្រៀង ការបង្ហាញម៉ូដឱ្យម៉ាកប្រណីតៗលំដាប់អន្តរជាតិ និងការសម្ដែងខ្នាតធំជាច្រើនទៀត។

ដោយសារកេរ្តិ៍ឈ្មោះបែបនេះហើយ ទើបក្រុមចម្រៀងស្រីរបស់កូរ៉េមួយនេះ រកចំណូលបានកប់ក្ដោងរាល់ពេលចេញប្រគុំតន្ត្រីនីមួយៗ និងស៊ីថ្លៃខ្លួនខ្ពស់ផងដែរសម្រាប់ការថតផ្សាយពាណិជ្ជកម្មនានា។ ជាពិសេស សមាជិកទាំងអស់សុទ្ធតែនៅក្មេងៗ វ័យម្ភៃជាងប៉ុណ្ណោះ ប៉ុន្តែលុយសុទ្ធនៅក្នុងដៃម្នាក់ៗ មានរាប់សិបលានដុល្លារឯណោះ។

យោងតាមរបាយការណ៍របស់ IBTimes គិតត្រឹមខែកក្កដា ឆ្នាំ ២០២១ តារាចម្រៀងសញ្ជាតិថៃ Lalisa Manoban ជាប់ចំណាត់ថ្នាក់ជាតារាស្រីដែលមានទ្រព្យសម្បត្តិខ្ពស់បំផុតក្នុងចំណោមសមាជិកទាំង៤ នាក់ ដោយនាងជាម្ចាស់ប្រាក់សុទ្ធប្រហែល ១០-១៣លានដុល្លារអាមេរិក។ ចំណែកចំណូលរបស់តារាស្រីវ័យ ២៤ឆ្នាំរូបនេះ គឺបានមកពីការថតផ្សាយផលិតផល និងកិច្ចសន្យាយីហោល្បីជាច្រើនទៀត។ នេះមិនបានរាប់បញ្ជូលនូវតម្លៃអចលនទ្រព្យផ្សេងៗដូចជា វីឡា ខន់ដូ រថយន្ត សម្ភារប្រណីតៗ និងអលង្ការថ្លៃៗរបស់នាងឡើយ។

ដោយឡែក សមាជិកក្រុម Blackpink ពីរនាក់ទៀតរួមមាន Kim Jennie និង Kim Jisoo ទ្រព្យសម្បត្តិប៉ាន់ស្មានមានតម្លៃប្រហាក់ប្រហែលគ្នាប្រមាណជា ១០លានដុល្លារអាមេរិក។
Kim Jennie ជាសមាជិកម្នាក់ដែលបានថតឱ្យវិស័យម៉ូដច្រើនជាងគេ ខណៈម៉ាកល្បីៗដែលនាងទទួលផ្សព្វផ្សាយមានដូចជា Chanel, Calvin Klein, Marie Claire, Cosmopolitan និងទស្សនាវដ្ដី Vogue ។

ចំណែកឯ Kim Jisoo គឺជាឯកអគ្គរដ្ឋទូតតំណាងឱ្យក្រុមហ៊ុន Dior Beauty ហើយនាងកំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាតារាសម្តែងភាពយន្តម្នាក់ផងដែរ នៅឆ្នាំនេះ។ ក្រៅពីនោះ តារាស្រីវ័យ ២៦ឆ្នាំរូបនេះ ជាតួក្របមុខរបស់ទស្សនាវដ្ដីល្បីឈ្មោះ Dazed Korea ជាម៉ូដែលសម្រាប់គម្រោង Cartier ម៉ូដែលឱ្យគ្រឿងសម្អាងម៉ាក Kiss Me និងថតឱ្យក្រុមហ៊ុនធំៗជាច្រើនទៀត។

ចំពោះទ្រព្យសម្បត្តិសុទ្ធរបស់ Rosé វិញ នាងមានប្រហែលពី ៨-១០លានដុល្លារអាមេរិក។ សមាជិក Blackpink ម្នាក់នេះ ជាឯកអគ្គរដ្ឋទូតសកលសម្រាប់ Yves Saint Laurent និងគ្រឿងសម្អាងម៉ាក muse។ កាលពីដើមឆ្នាំ២០២១ នាងក៏ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសម្រាប់ក្រុមហ៊ុនពេជ្រ Tiffany & Co ផងដែរ។ តារាស្រីវ័យ ២៤ឆ្នាំរូបនេះ និងមិត្តរួមក្រុម Jisoo គឺជាតារាបង្ហាញម៉ូដតំណាងផលិតផលសម្អាង Kiss Me ដូចគ្នា៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិតទាំង ៩ របស់ក្រុមចម្រៀង BLACKPINK ដែលហ្វេនៗមិនទាន់បានដឹង
ចុចអាន៖ ទម្រាំមានថ្ងៃនេះ តួស្រី “Squid Game” ធ្លាប់ធ្វើការងារយ៉ាងលំបាក គ្មានអ្នកស្មានដល់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់