ព័ត៌មានអន្ដរជាតិ
ថៃ ហាមប្រាមការចូលពីប្រទេសអាហ្វ្រិកចំនួន ៨ ដោយសារវីរុសបំប្លែងខ្លួន Omicron
ប្រទេសថៃបាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងហាមឃាត់រាល់ការចូលរបស់មនុស្ស ដែលធ្វើដំណើរមកពីប្រទេសអាហ្វ្រិកចំនួនប្រាំបី និងបានកំណត់ថា មានហានិភ័យខ្ពស់ ពីវីរុសបំប្លែងខ្លួនថ្មី Omicron ។

មន្ត្រីសុខាភិបាលជាន់ខ្ពស់លោក Opas Karnkawinpong បានប្រាប់សន្និសីទសារព័ត៌មានមួយថា ចាប់ពីខែធ្នូតទៅ ការធ្វើដំណើរមកពីប្រទេស Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, South Africa និង Zimbabwe នឹងត្រូវបានហាមឃាត់។
លោកបានបន្តថា ប្រទេសថៃនឹងមិនអនុញ្ញាតឲ្យអ្នកធ្វើដំណើរមកពីប្រទេសទាំងនេះ ចុះឈ្មោះធ្វើដំណើរ ទៅប្រទេសថៃចាប់ពីថ្ងៃសៅរ៍នេះទេ។
ការប្រកាសនេះធ្វើឡើង ខណៈប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី បានរឹតបន្តឹងអ្នកដំណើរ និងព្រួយបារម្ភអំពីប្រភេទថ្មី B 1.1.529។
គួររំលឹកថា អង្គការសុខភាពពិភពលោក បានកំណត់ជា “ការប្រែប្រួលនៃក្តីបារម្ភចុងក្រោយបង្អស់” ដោយនិយាយថា វាអាចរីករាលដាលលឿនជាងទម្រង់ផ្សេងៗទៀត។

លោក Opas បាននិយាយថា “យើងបានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ និងប្រទេសទាំងនេះ” ដោយបន្ថែមថា អ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកផ្សេងទៀត នឹងមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់គម្រោងធ្វើដំណើរដោយមិនមានការដាក់ឲ្យនៅដាច់ពីគេ សម្រាប់អ្នកដំណើរដែលទទួលថ្នាំបង្ការនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រទេសនៅ អឺរ៉ុប មួយទៀត ប្រកាសរកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron
ចុចអាន៖វ៉ាក់សាំងកូវីដ ថៃ ៤ ប្រភេទ ចាប់ផ្ដើមធ្វើតេស្តលើមនុស្សជាបណ្ដើរៗ និងចាយថវិកាសរុប ៤.៨ ពាន់លានបាត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


