ព័ត៌មានអន្ដរជាតិ
ហូឡង់ រកឃើញវីរុសបំប្លែងថ្មី Omicron លើអ្នកដំណើរ ១៣នាក់មកពី អាហ្វ្រិកខាងត្បូង
វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី Omicron ត្រូវបានរកឃើញនៅក្នុងមនុស្សចំនួន១៣នាក់ ដែលមកដល់រដ្ឋធានី អាំស្ទែដាំ របស់ប្រទេសហូឡង់ តាមជើងហោះហើរចំនួនពីរចេញពីប្រទេសអាហ្វ្រិកខាងត្បូង។
ពួកគេស្ថិតក្នុងចំណោមអ្នកដំណើរទាំង៦១នាក់ ដែលបានធ្វើតេស្តវិជ្ជមានចំពោះមេរោគកូវីដ១៩។

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិហូឡង់ KLM ចេញពីទីក្រុង ចូហានណេស្បឺក បានមកដល់កាលពីព្រឹកថ្ងៃសុក្រ (ថ្ងៃសៅរ៍នៅកម្ពុជា)។ អ្នកដំណើរទាំង៦០០នាក់នៅលើយន្តហោះ ត្រូវបានដាក់ឲ្យនៅមួយកន្លែងរយៈពេលជាច្រើនម៉ោង បន្ទាប់ពីមកដល់ខណៈ ពួកគេត្រូវបានធ្វើតេស្តរកមេរោគ។
រឿងនេះកើតឡើង ស្របពេលការរឹតត្បិតដែលកាន់តែតឹងរ៉ឹង បានចូលជាធរមាននៅក្នុងប្រទេសហូឡង់ ចំពេលមានករណីឆ្លងកូវីដក្នុងកម្រិតកំណត់ត្រា និងការព្រួយបារម្ភអំពីវីរុសបំប្លែងថ្មី។

ការរឹតត្បិតនេះ រួមបញ្ចូលទាំងការបិទមុនម៉ោងសម្រាប់កន្លែងបដិសណ្ឋារកិច្ច និងកន្លែងវប្បធម៌ ព្រមទាំងការដាក់ដែនកំណត់លើការជួបជុំនៅក្នុងកន្លែងបិទជិតផងដែរ។
គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Omicron ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់អង្គការសុខភាពពិភពលោក (WHO) ដោយប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃពុធ ហើយភស្តុតាងដំបូងបង្ហាញថា វាមានហានិភ័យខ្ពស់នៃការឆ្លងឡើងវិញ។ វាត្រូវបាន WHO ចាត់ថ្នាក់ថាជា “វីរុសគួរឲ្យព្រួយបារម្ភ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ប្រាយុទ្ធ ព្រមានប្រជាជន ថៃ កុំធ្វើដំណើរទៅប្រទេសមាន វីរុសបំប្លែងខ្លួន Omicron
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


