ជីវិតកម្សាន្ដ
wow! បែកធ្លាយតម្លៃច្រៀងរបស់ តន់ ចន្ទសីម៉ា ច្រៀង១លើក ថ្លៃ២ម៉ឺនដុល្លារ ថ្លៃជាងគេនៅកម្ពុជា
ប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា តារាចម្រៀង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ ដែលអាចនិយាយបានថា ថ្លៃជាងក្នុងចំណោមតារាចម្រៀងល្បីៗទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែកម្មវិធីតូចៗដូចជា អាពាហ៍ពិពាហ៍ឬជប់លៀង នាង ស៊ីថ្លៃដល់ទៅ២ម៉ឺនដុល្លារ ចំណែក Concert នាងស៊ីថ្លៃ៥ពាន់ដុល្លារឯណោះ ក្នុងមួយកម្មវិធី។

បងប្អូនប្រាកដជាជ្រាបហើយថា តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែឈរនៅលំដាប់កំពូលនៅក្នុងឆ្នាំ២០២០នេះ ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតជាង ៤០០ លានដង ដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណា អាចយកឈ្នះនាងបាននៅឡើយ។ ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀង តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ទម្រង់និងច្រើនភាសា។


តាមប្រភពច្បាស់ការខាងលើ បានទម្លាយឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានទាក់ទងមកខាងផលិតកម្ម ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុន្មានប៉ុណ្ណោះដែលហ៊ានជួលតម្លៃខាងលើ។ មួយវិញទៀតទស្សនិកជនប្រហែលជាឆ្ងល់ហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងល្បី ហេតុអ្វីមិនដែលសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍ មូលហេតុតែមួយគត់ ដោយសារតែតម្លៃខ្លួននាងថ្លៃ ដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន មិនអាចមានលទ្ធភាពជួលនាងឡើងច្រៀងបានឡើយ។
លោក យឹម តាស្រង់ អ្នកគ្រប់គ្រង ផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃខ្លួននៃ ការច្រៀងរបស់ កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុនពិតជា បានកំណត់ដូចបានលើកឡើងខាងលើពិតមែន។ អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះ បានបន្តឲ្យដឹងថា ការការកំណត់តម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននេះ។

លោក យឹម តាស្រង់ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជា ច្រើនបានទាក់ទងនាង ទៅច្រៀង ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង។ ក្រៅតែមានទីផ្សារខ្ពស់ជាងតារាចម្រៀងផ្សេងទៀត បច្ចុប្បន្នកញ្ញា តន់ ចន្ទសីម៉ា បានក្លាយជា brand ambassador របស់ក្រុមហ៊ុនធំៗ២នាពេលខាងមុខនេះ។ នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ តន់ ចន្ទសីម៉ា នឹងត្រូវចូលច្រៀងក្នុងកម្មវិធីឆ្លងឆ្នាំឲ្យក្រុមហ៊ុនធំមួយ ផងដែរ។
អ្នកគ្រប់គ្រង ល្បីឈ្មោះរូបនេះបញ្ជាក់ថា មូលហេតុដែលនាំឲ្យក្រុមហ៊ុន កំណត់ឲ្យ តន់ ចន្ទសីម៉ា ចេញច្រៀង តាមកម្មវិធីតូចៗដូចជា អាពាហ៍ពិពាហ៍ឬជប់លៀង នាង ស៊ីថ្លៃដល់ទៅ២ម៉ឺនដុល្លារ ថ្លៃជាងច្រៀងតាម Concert ក៏ព្រោះផលិតកម្ម Galaxy Navatra នឹង Galaxy Navatra Thailand បានពិភាក្សាយ៉ាងល្អិតល្អន់ហើយនៅតម្លៃនេះ ជាតម្លៃស្តង់ដារអន្តរជាតិ១មួយ ព្រោះកម្មវិធីតូចៗដូចជា អាពាហ៍ពិពាហ៍ឬជប់លៀង ជាកម្មវិធីឯកជន ហេតុនេះមានតែ កម្រិតអ្នកមានសេដ្ឋកិច្ចប្រសើរប៉ុណ្ណោះទើបអាចជួលនាងទៅច្រៀងបាន៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


