ព័ត៌មានជាតិ
ក្រសួងអប់រំអនុញ្ញាតសាលាឯកជនបើកអាហារដ្ឋាន សេវាដឹកជញ្ជូនសិស្សនិងសកម្មភាពសិល្បៈឡើងវិញ
ក្រសួងអប់រំយុវជននិងកីឡាបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនបើកអាហារដ្ឋាន សេវាដឹកជញ្ជួនសិស្ស បណ្ណាល័យ សកម្មភាពកីឡានិងសិល្បៈឡើងវិញដើម្បីគាំទ្រដល់ដំណើរការរៀននិងបង្រៀនជាលក្ខណៈបណ្តុំ។

លោក បណ្ឌិត ហង់ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី០២ ធ្នូនេះថា ក្នុងដំណាក់កាលនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅ ជាមួយជំងឺកូវីដ-១៩ ”តាមគន្លងប្រក្រតីភាពថ្មី” ក្រសួងអប់រំបានអនុញ្ញាតឱ្យចាប់ផ្តើមដំណើរ ការរៀន និងបង្រៀនជាលក្ខណៈបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្តមសិក្សា។
លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីគាំទ្រដល់ដំណាក់កាលនេះនិងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចរកម្ពុជា ក្រសួង អប់រំ យុវជន និងកីឡាសម្រេចអនុញ្ញាតឱ្យបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរ ការរៀននិងបង្រៀនជាលក្ខណៈបណ្តុំ នៅតាមគ្រឹះស្ថានសិក្សាឯកជន។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងនោះ១. អនុញ្ញាតឱ្យមានសកម្មភាពកីឡា ដែលមានការប៉ះទង្គិច ឬការប៉ះពាល់រូបរាងកាយតិចតួច រួមមាន លំហាត់ប្រាណ អត្តពលកម្ម ការហែលទឹក កីឡាវាយសី។

២. អនុញ្ញាតឱ្យបើកអាហារដ្ឋាន និងសេវាផ្តល់អាហារដែលអាចគ្រប់គ្រងពេលវេលាចូលទទួលទានអាហាររបស់ សិស្សមិនឱ្យកុះករ និងរក្សាគំលាតសុវត្ថិភាព។ ប៉ុន្តែការផ្តល់ទឹកស្អាតពីប្រភពរួមគ្នា សម្រ ទទួលទាន ត្រូវបន្តផ្អាក ដដែល។
៣. អនុញ្ញាតឱ្យបើកបណ្ណាល័យ បន្ទប់នេត្រា-សោតទស្សន៍ បន្ទប់ពិសោធន៍ ដែលពុំប្រើប្រាស់ប្រព័ន្ធត្រជាក់ ប្រព័ន្ធបន្សុទ្ធខ្យល់រួមគ្នា ដោយត្រូវបើកបង្អួចឱ្យបានទូលាយ ៤. អនុញ្ញាតឱ្យបើកឱ្យមានសកម្មភាពសិល្បៈ ការរាំ ការប្រគុំតន្ត្រី ការសម្តែងកាយវិការដែលមានការប៉ះពាល់រូបរាង កាយតិចតួច ដោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើអនាម័យលើឧបករណ៍ដែលត្រូវប្រើប្រាស់រួមគ្នា ៥.អនុញ្ញាតឱ្យបើកឱ្យមានសេវាដឹកជញ្ជូនសិស្ស ដោយបន្តរក្សាគម្លាតសុវត្ថិភាពដោយមិនអនុញ្ញាតឱ្យអង្គុយជាប់គ្នា យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រី បានបន្ថែមទៀតថា ការបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរការរៀននិងបង្រៀនជាលក្ខណៈបណ្ដុំដូចរៀបរាប់ខាងលើ នឹងត្រូវអនុវត្តស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP)ស្តីពីសេវារថយន្តដឹកសិស្ស រស់វាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាន នៅ តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១និងគោលការណ៍ណែនាំដទៃទៀត ដែលមានជាធរមាន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាឯកជន ដែលមានបំណងបើកដំណើរការសកម្មភាព និងសេវាកម្មខាងលើ ត្រូវឆ្លង កាត់ការពិភាក្សាជាមួយមាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាមុន៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន