សន្តិសុខសង្គម
នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៦ នាក់ករណីលួចម៉ូតូ ដកហូតម៉ូតូ ៥ គ្រឿង
ក្រុមជនសង្ស័យមានគ្នាចំនួន ៦ នាក់បានចេញធ្វើសកម្មភាពលួចបានម៉ូតូបាន៥គ្រឿងនៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលនៃអធិការនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបាននៅរសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ជនសង្ស័យមាន៖ ១/ឈ្មោះ រឿន ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាអ្នករកទីផ្សារដែលលួចបានយកលក់ឲ្យឈ្មោះ ម៉ៅ មករា ។ ២ /ឈ្មោះ ម៉ៅ មករា ហៅ អារាមីន ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាជនដៃដល់កាច់សោកម៉ូតូសកម្ម។ ៣/ឈ្មោះ តឿន ពាង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាបក្សពួកជាមួយ ម៉ៅ មករា ។ ៤/ ឈ្មោះ កាន រ៉ង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតជាបក្សពួករបស់ ម៉ៅ មករា។ ៥/ឈ្មោះ ហេង ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅ ភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកទទួលទិញម៉ូតូដែលលួចបាន ។ ៦/ ឈ្មោះ វឿ សូវៀត ភេទប្រុស អាយុ២៦ឆ្នាំ មានទីនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង ជាជាងជួសជុលម៉ូតូនឹងកែឆ្នៃ ។

លោកវរសេនីយ៍ឯក សៅ សា រឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ បានដឹកនាំជំនាញព្រហ្មទណ្ឌ និងជំនាញក្រុងប៉ោយប៉ែត ដឹកនាំរបស់ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងម៉ូតូដកហូតម៉ូតូបាន៥គ្រឿង។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះបាន កម្លាំងជំនាញក្រុងប៉ោយប៉ែតបានទទួលបណ្តឹងពីឈ្មោះ គឹម ណាវី ភេទស្រីអាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថា ខ្លួនបានបាត់ម៉ូតូមួយគ្រឿងម៉ាកស៊ូម័រអិច ពណ៌ស ក្រហមស្លាកលេខបន្ទាយមានជ័យ 1T៨៤៥៥ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមជាមួយបណ្តឹងរបស់ សំ សុជា ភេទប្រុសអាយុ២៧ ឆ្នាំបាត់ម៉ូតូហុងដាទ្រីមពណ៌ខ្មៅស្លាកលេខបន្ទាយមានជ័យ ១N១៨៨៤ កាលពីថ្ងៃទី៣០ ខែ១១ឆ្នាំ ២០២១ បណ្តឹងរបស់ឈ្មោះ ហាក់ ឆ័ងហ៊ុយ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ បាត់ម៉ូតូម៉ាកវេវពណ៌ខ្មៅ បិតស្កុតពណ៌ទឹកប៊ឹច ។

លោកបានបញ្ជាក់ឲ្យដឹងបន្តថា ចំពោះម៉ូតូដែលបានដាក់បណ្តឹងចំនួន៣គ្រឿងខាងលើសមត្ថកិច្ច បានស្រាវជ្រាវដកហូតបាននៅបឹងព្រីង ថ្មគោល១គ្រឿង ម៉ាកវេវពណ៌ខ្មៅ បិតស្កុតពណ៌ទឹកបិច និងនៅឃុំភ្នំធំ ម៉ូតូ២គ្រឿងម៉ាកស៊ូម័រពណ៌ស និងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ហើយប្រគល់ជូនទៅម្ចាស់វិញ ចំណែក២គ្រឿងទៀត កំពុងស្វែងរកម្ចាស់។
ចំពោះជនសង្ស័យទាំ៦នាក់ឃាត់ខ្លួនអនុវត្តតាមនិតិវិធីផ្លូវច្បាប់ ។ ក្នុងនោះលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាវត្ថុមានតម្លៃ ជាពិសេសម្ចាស់ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល សូមមេត្តាដាក់កាំមេរ៉ាសុវត្ថិភាព ងាយស្រួលពេលមានបញ្ហា សមត្ថកិច្ចងាយកំណត់មុខសញ្ញាជនសង្ស័យ ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ