សន្តិសុខសង្គម
ផឹកស្រវឹងបុរសម្នាក់បើករថយន្ត ទៅបុករថយន្តសណ្តោងចំពីក្រោយ បណ្តាលឲ្យស្លាប់
បុរសម្នាក់ បានបើករថយន្តយ៉ាងលឿន ទៅបុករថយន្តសណ្តោងចំពីក្រោយ បណ្តាលឲ្យស្លាប់ បន្ទាប់ពីជួបជុំផឹកស៊ីស្រវឹងរួចមក។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ម៉ោង ១២ និង ២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥៧B ចន្លោះបង្គោលគីឡូលេខ ៦ និងលេខ ៧ ស្ថិតក្នុងក្រុមទី ១ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស ៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2I-0908 ភ.ព បើកបរដោយឈ្មោះ ហុន ឆាន ភេទប្រុស អាយុ ៥៣ រស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ បុរសរូបនេះ បានបើករថយន្តយ៉ាងលឿន ចេញពីផ្ទះប្រពន្ធចុង និងស្ថិតក្នុងសភាពស្រវឹង ហើយស្លៀកតែខោលីអូប៉ុណ្ណោះ ក្នុងគោលបំណងត្រឡប់ទៅផ្ទះប្រពន្ធដើមវិញ នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង។
លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តធំ ដែលរថយន្តធំនោះកំពុងសណ្តោងគ្នា បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ចំណែករថយន្តធំ ដែលធ្វើដំណើរស្របទិសគ្នានោះ ម៉ាក NISSAN DIESEL ពណ៌ក្រហម-លឿង ពាក់ស្លាកលេខ 3A-0034 ប.ជ អ្នកបើកបររត់គេចខ្លួនបាត់។
សមត្ថកិច្ច បានឲ្យដឹងបន្តថា បុរសរងគ្រោះខាងលើ បានបើករថយន្តចេញដោយផឹកស្រវឹងហើយ ទើបបណ្តាលឲ្យគ្រោះថ្នាក់បែបនេះ។ បច្ចុប្បន្នសមត្ថកិច្ច បាននាំយករថយន្តទាំងពីរគ្រោះង ទៅរក្សាទុកជាបណ្តោះអាសន្ន រីឯសពបុរសរងគ្រោះ ត្រូវបានប្រគល់ឲ្យប្រពន្ធទាំងពីរ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


