ព័ត៌មានជាតិ
ដកតួនាទីនិងដាក់ពិន័យ មន្ត្រីនគរបាល៣នាក់ ដែលផឹកស៊ីស្រវឹង ដកកាំភ្លើងខ្លីបាញ់កម្សាន្តអារម្មណ៍
មន្ត្រីនគរបាល១នាក់ ក្នុងចំណោមបក្សពួក៣នាក់ បានចូលហាងផឹកស៊ីស្រវឹងយកកាំភ្លើងខ្លីបាញ់២គ្រាប់ បណ្ដាលឲ្យមានការភ័យខ្លាចដល់អ្នកជិតខាងយ៉ាងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាចកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្នុងចំណុចក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋរស់នៅជិតហាងផឹកស៊ី បាននិយាយថា ករណីបាញ់បោះសេរីនេះ កើតឡើងនៅចន្លោះម៉ោងប្រមាណជា៥ និង៤០នាទីទៅម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០ បង្កឡើងដោយក្រុមអ្នកផឹកស៊ី៣នាក់ អ្នកបាញ់ជាមន្ត្រីនគរបាល ហើយការបាញ់នេះ មិនមែនផ្តើមឡើងពីជម្លោះក្នុងវង់ផឹកស៊ីនោះទេ គឺផឹកស្រាបៀរស្រវឹងស្រឿងៗបាញ់លេង ដើម្បីកម្សាន្តអារម្មណ៍ប៉ុណ្ណោះ បន្ទាប់ពីមានហេតុការណ៍នោះរួមមក មន្ត្រីនគរបាលប៉ុស្តិ៍អូរអំបិលដឹកនាំដោយលោក វទ្ធី បានចុះទៅដល់ហាង។
ក្រោយពីមានការផ្ទុះអាវុធ ក្នុងវង់ផឹកស៊ីកាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០រួចមក លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០នេះ លោកបានបញ្ជាឲ្យដកតួនាទី បន្ថយសក្ដិ និងពិន័យរដ្ឋបាលដល់ មន្ត្រីនគរបាលបីរូប ដែលមានការពាក់ព័ន្ធករណីផ្ទុះអាវុធ២គ្រាប់។ លោកឧត្ដមសេនីយ៍ទោ បានបញ្ជាក់ឲ្យដឹងទៀតថា មន្ត្រីនគរបាល៣ រូបដែលជាប់ពាក់ព័ន្ធត្រូវបានដកតួនាទីបន្ថយសក្តិ និងពិន័យរដ្ឋបាលរួចហើយ ក្នុងនោះជនដៃដល់ ក្នុងការផ្ទុះអាវុធមាន ឈ្មោះ ឈឹម អឿត ដែលមានតួនាទីជានាយផ្នែក នៃការិយាល័យសរុបវិភាគ ត្រូវបានដកតួនាទីបន្ថយសក្តិពីថ្នាក់វរសេនីយ៍ត្រីមកត្រឹមអនុសេនីយ៍ទោ ឈ្មោះ សៀក ប៊ុនសៀង បន្ថយសក្តិ២មកត្រឹមព្រឹន្ទបាលឯក ចំណែកឈ្មោះ ឧត្តម ឆរ័ត្ន ដែលបានចូលរួមផឹកស៊ីនិងបានដកកាំភ្លើងពីខ្មាន់កាំភ្លើង ត្រូវបានដាក់ពិន័យរដ្ឋបាលបញ្ឈរជើងបីខែ។


លោកស្នងការ ក៏បានបញ្ជាក់ផងដែរថា ឈ្មោះ ឧត្តម ឆរ័ត្ន បានស្ថិតក្នុងហេតុការណ៍ផ្ទុះអាវុធនោះតែឈ្មោះនេះ ជាបុគ្គលដែលមានឆន្ទៈក្នុងការដកអាវុធពីក្រុមជនបង្ក។ តែឈ្មោះ ឧត្តម ឆរ័ត្ននេះ ក៏ត្រូវបានដាក់ពិន័យ៣ខែ ក្នុងនាមជាកងកម្លាំង ដែលស្ថិតក្នុងហេតុការណ៍នោះ ដោយមិនឲ្យរួចខ្លួនឡើយ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការដាក់ពិន័យនិងដកតួនាទីលើមន្ត្រីនគរបាលខាងលើ ធ្វើឡើងដើម្បីព្រមានដល់មន្ត្រីនគរបាលឯទៀត កុំឲ្យប្រព្រឹត្តខុសតទៅទៀត៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ទម្លាយរឿងស្រ្តីខ្មែរ ០១ នាក់ ស្នើសុំជួយសង្គ្រោះនៅម៉ាឡេស៊ី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៣ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


