នយោបាយ
មកស្គាល់បុត្រា-បុត្រី របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទាំង ៥ព្រះអង្គ
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចូលព្រះទិវង្គត នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
ព្រះសព សម្តេចក្រុមព្រះ ត្រូវបានដង្ហែពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីប្រារព្ធព្រះពិធីបុណ្យ នៅព្រះដំណាក់ផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ព្រះសព សម្តេចក្រុមព្រះ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងប្រោសព្រះរាជទានព្រះភ្លើង ក្នុងការបូជាព្រះសពរបស់ព្រះអង្គ នៅមុខវត្តបទុមវតីរួចរាល់ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ មានប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់បានស្គាល់ និងដឹងថាតើសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបុត្រា-បុត្រី ប៉ុន្មានព្រះអង្គនោះទេ។ បើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែធ្នូនេះថា សម្ដេចក្រុមព្រះ មានបុត្រា-បុត្រី ចំនួន ៥ ព្រះអង្គ ដែលរួមមាន៖
ទី១. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះរាជបុត្រច្បង របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ។

ទី២. ព្រះអង្គម្ចាស់ នរោត្ដម សីហឫទ្ធិ ជាព្រះរាជបុត្រ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ។

ទី៣. ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ជាព្រះរាជបុត្រី របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ។

ទី៤. អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ព្រះរាជបុត្រា របស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាមួយអ្នកម្នាង អ៊ុក ផល្លា។

ទី៥. អ្នកអង្គម្ចាស់ នរោត្ដម រណវង្ស ជាព្រះរាជបុត្រាពៅ របស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាមួយអ្នកម្នាង អ៊ុក ផល្លា។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានឲ្យដឹងថា ក្នុងចំណោមព្រះរាជបុត្រា-បុត្រី របស់សម្ដេចក្រុមព្រះ ទាំង ៥ព្រះអង្គ គឺមាន ២ព្រះអង្គ បាននិងកំពុងប្រឡូកក្នុងឆាកនយោបាយ នោះគឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បច្ចុប្បន្នជាប្រធានស្ដីទី គណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ធ្លាប់ជាសមាជិករដ្ឋសភា និងធ្លាប់ជាមន្ត្រីជាន់ខ្ពស់ក្រសួងមួយផងដែរ។
បន្ទាប់ពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គត គឺព្រះអង្គម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ ដែលជាព្រះមាតាជាអ្នកគ្រប់គ្រង មើលថែរក្សា និងផ្គត់ផ្គង់គ្រប់យ៉ាង ទៅលើបុត្រា-បុត្រី ទាំង ៥ព្រះអង្គ ហើយបើទោះជាអ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងអ្នកអង្គម្ចាស់ នរោត្ដម រណវង្ស ជាបុត្រារបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាមួយអ្នកម្នាង អ៊ុក ផល្លា ក៏ដោយ ក៏អង្គម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ នឹងមើលថែរក្សាឲ្យបានល្អ ព្រមទាំងចំណាយទៅលើការរស់នៅ និងការសិក្សារបស់ព្រះអង្គទាំង ២ផងដែរ។ នេះបើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


