វប្បធម៌ ជំនឿ
គ្រោះ ឬលាភ ទស្សន៍ទាយទាំងអស់ រាសីឆ្នាំទាំង ១២ កំលុងឆ្នាំ២០២២
ខាងក្រោមនេះជាហោរាសាស្ត្រសង្ខេបសម្រាប់ឆ្នាំទាំង ១២ កំលុងឆ្នាំ ២០២២ ចូលមកដល់៖
ឆ្នាំជូត (កណ្ដុរ)

ជីវិតប្រៀបដូចសុបិន្តអាក្រក់ដដែលៗ។ ប៉ុន្តែមិនអីទេ រឿងល្អនឹងកើតឡើងឆាប់ៗ គួរឱ្យភ្ញាក់ផ្អើល។ ពណ៌នាំសំណាងសម្រាប់ឆ្នាំ២០២២គឺ លឿង និងស។
ឆ្នាំឆ្លូវ (គោ)

ជីវិតហត់នឿយ ដូចនៅទីលានប្រណាំង អ៊ីចឹង។ ពេលខ្លះហាក់ជាប់គាំង ប៉ុន្តែកុំបោះបង់ ឱ្យតែតស៊ូបន្តិចទៀត អ្វីៗនឹងល្អប្រសើរឡើងវិញ។
ឆ្នាំខាល (ខ្លា)

ឆាកជីវិតយ៉ាប់យឺនបន្តិច និងជួបប្រទះនឹងបញ្ហាច្រើន។ ដើម្បីរំដោះសំណាងអាក្រក់ចោល ត្រូវធ្វើបុណ្យ ធ្វើទាន រំដោះជីវិតសត្វ នោះអ្នកប្រាកដជារួចផុតពីជំងឺ និងគ្រោះថ្នាក់នានា។
ឆ្នាំថោះ (ទន្សាយ)

កុំសូវទុកចិត្តមនុស្ស អ្នកនឹងជួបបញ្ហា ដោយសារមនុស្សដែលទុកចិត្តបំផុត។ ឆ្នាំនេះនឹងបានជួបមនុស្សរាប់ពាន់នាក់ ប៉ុន្តែមានតិចណាស់ដែលស្មោះត្រង់។ បើសិនជ្រើសរើសពណ៌បៃតង និងខៀវប្រើ អាចជួយកាត់គ្រោះអាក្រក់ចេញបានខ្លះ។
ឆ្នាំរោង (នាគ)

ជិវិតខាងមុខគឺជាក្តីសង្ឃឹម រឿងកន្លងហួសគឺជាមេរៀន ជីវិតចាប់ឆ្នាំ២០២២ ផ្តើមមានដំណឹងល្អខ្លះវិញហើយ បន្ទាប់ពីជួបរឿងមិនសមបំណងជាច្រើនកន្លងមក។ ដើម្បីបង្កើនសំណាងល្អគួរឧស្សាហ៍ប្រើពណ៌បៃតង និងពណ៌មាស។
ឆ្នាំម្សាញ់ (ពស់)

ឆ្នាំនេះ ជាឆ្នាំដ៏ហត់នឿយ សម្រាប់អ្នក។ ទាំងការងារ ហិរញ្ញវត្ថុ និងស្នេហា អ្វីៗហាក់មិនគាប់ប្រសើរ និងជួបរឿងខូចចិត្តច្រើន។ យ៉ាងណាក្ដី អ្នកអាចបន្ថែមសំណាងមកវិញ ដោយទៅសែននៅចេតិយ ហើយចៀសកុំចូលរួមបុណ្យសព ។
ឆ្នាំមមី (សេះ)

ជីវិតប្រែពីលំបាកទៅស្រួល។ អ្នកនឹងទទួលបានឱកាសការងារល្អៗ ព្រមទទួលបានសំណាងដែលមិនធ្លាប់រំពឹងទុក។ បញ្ហាជីវិតខាប់ផ្ដើមរសាយ មានលុយហូរចូលបន្ថែម រីឯគ្រួសារទទួលបានភាពរីករាយ មានតែសំណើច។
ឆ្នាំមមែ (ពពែ)

ទាំងអាជីព និងការរកស៊ី មានគូប្រជែងច្រើន តម្រូវឱ្យអ្នកខំប្រឹងប្រណាំងប្រជែងខ្លាំងដែរ។ សំណាងអាក្រក់កើតឡើងបន្តបន្ទាប់ ការរស់នៅតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
ឆ្នាំវក (ស្វា)

ឆាកជីវិតភព្វប្រសព្វនឹងភាពខ្មៅងងឹតខ្លាំងជាងមុន។ អ្នកនឹងមានរឿងឈឺក្បាលច្រើន ចំណែកហិរញ្ញវត្ថុ ការវិនិយោគ និងស្នេហា ក៏មានឧបសគ្គច្រើនដែរ។ ទោះបីជួបគ្រោះក្ដី ចូរធ្វើបុណ្យឱ្យបានទៀងទាត់រៀងរាល់ថ្ងៃសីល ហើយហាមបរិភោគសាច់ច្រើន ជាពិសេសអ្នកដែលកើតក្នុងឆ្នាំ២០១៦ និងឆ្នាំ១៩៨០។
ឆ្នាំរកា (មាន់)

ឆាកជីវិតជួបភាពរីករាយ អាជីពរីកចម្រើនទៅមុខ។ អ្នកនៅលីវក៏រស់នៅក្នុងស្ថានសុខស្រួល និងសម្បូរបែប។ បើបានពណ៌លឿង មកប្រើជាប្រចាំ រឹតតែមានរាសីខ្ពស់ ។
ឆ្នាំច (ឆ្កែ)

ឆ្នាំ២០២២ ជាឆ្នាំមហាហេង។ ជីវិតមានភាពរីចម្រើនខ្លាំង មុខជំនួញ ការងារ ហិរញ្ញវត្ថុ សេចក្តីស្នេហា គឺសំណាងល្អគ្រប់យ៉ាង។ អ្នកនឹងទទួលបានលាភ បានជ័យ សឹងគ្រប់ប្រការ។
ឆ្នាំកុរ (ជ្រូក)

គ្មានជោគជ័យណា បានមកដោយគ្មានការប្រឹងប្រែងឡើយ។ ឆ្នាំ២០២២ ទាមទារឱ្យអ្នកអត់ធ្មត់ខ្លាំង។ ការចាប់ផ្តើមដំបូងហាក់ដូចអាក្រក់ តែចុងក្រោយនឹងល្អវិញដូចពាក្យចាស់ពោលថា ពិបាកមុន ស្រណុកក្រោយ។ ព្យាយាមធ្វើបុណ្យ ដាក់ទានដល់ជនក្រីក្រ និងជនពិការ នោះជោគជតានឹងប្រែពីអាក្រក់ទៅល្អ៕
អត្ថបទ៖ សន្យា
ចុចអាន៖ វក ម្សាញ់ កុរ និង ខាល ២០២២ ឡាក់ឆុងមែនពិត តែបើធ្វើរឿងនេះ ជីវិតនឹងគេចផុតពីសំណាងអាក្រក់ពេញមួយឆ្នាំ
ចុចអាន៖ រឿងសំណាង និងរឿងត្រូវប្រយ័ត្ន ចំពោះតារានិករទាំង១២ កំលុងឆ្នាំ២០២២
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
សន្តិសុខសង្គម៧ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម


