ចរាចរណ៍
រថយន្តកុងតឺន័របើកឡើងខឿនពុះចែកទ្រូងផ្លូវ បន្តបុកម៉ូតូនៅផ្លូវម្ខាងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
បុរសម្នាក់បានបែកក្បាលស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នាសុខៗស្រាប់តែមានរថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួត តេងឡាយ បើកលឿនរេចង្កូតឡើងខឿនពុះចែកទ្រូងផ្លូវមកបុកម៉ូតូ នៅចំណែកផ្លូវម្ខាងទៀត កាលវេលាម៉ោង ១២ និង ១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ។

តាមប្រភពពីសន្តិសុខម្នាក់ ដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុន ផែស្ងួត តេងឡាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A 0771 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃឡើងលើខឿនពុះចែកទ្រូងផ្លូវរួចបន្តទៅបុកម៉ូតូម៉ាកE XCITER ពាក់ស្លាកលេខភ្នំពេញ 1GQ -6422 ជិះដោយបុរសពីរនាក់ ទិសដៅពីកើតទៅលិចពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវ ហើយត្រូវរថយន្តកិនចំក្បាលអ្នកបើកបរម៉ូតូធ្លាយខួរពេញផ្លូវស្លាប់យ៉ាងរន្ធត់ សពជនរងគ្រោះមានឈ្មោះ ហ៊ុន វាសនា ភេទប្រុស អាយុ ២៧ ឆ្នាំ មានស្រុកកំណើតតនៅឃុំព្រៃឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និងបុរសម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកទៅសង្គ្រោះភ្លាមៗ។ ដោយឡែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅប៉ុស្តិ៍ច្បារអំពៅ ២ រង់ចាំប្រគល់ឲ្យជំនាញក្រុងចាត់ការតាមនីតិវិធី។



ក្រោយកើតហេតុ សមត្ថកិច្ចមូលខណ្ឌច្បារអំពៅ សហការជាមួយសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញនៃស្នងការនគរបាលរាជធានី ធ្វើការវាស់វែងយករថយន្តបង្កព្រមទាំងតៃកុង និងម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ដោយឡែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់រួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


