ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន បង្ហាញបច្ចុប្បន្នភាព នៃស្ត្រីអ្នកជំងឺអូមីក្រុង ទី១ របស់កម្ពុជា
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ឆ្លើយតបសំណួរ “កម្ពុជាថ្មី” នៅ រាត្រី ថ្ងៃទី១៦ ខែធ្នូ នេះថា មកទល់ពេលនេះ ស្ត្រីអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ហើយក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់តាមដានសុខភាពគាត់។

លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់បន្តថា កម្ពុជារកឃើញការឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង តែមួយករណីនេះទេ។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល ខាងលើ បានអំពាវនាវ សូមបងប្អូនបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ បូកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូសមូលដ្ឋាន និងដូសទីបី នៅពេលដល់វេនរបស់ខ្លួន” ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពិសេសពពួកបំប្លែងខ្លួនថ្មី និងដេីម្បីនិរន្តរភាពយូរអង្វែងនៃការរស់នៅ ធម្មតាតាមប្រក្រតីថ្មីនៅ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។
គួររំលឹកថា កាលពីម្សិលមិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាបានរកឃើញ ករណី អូមីក្រុង ១ ករណី ដែលសម្ដេចក៏បានតាមដានករណីនេះជាប់ផងដែរ។ សម្ដេចបានបញ្ជាក់ថា ការប្រុងប្រយ័ត្នត្រូវតែមាន តែសូមកុំស្លន់ស្លោរ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា នៅ ប្រទេសកម្ពុជាបានរកឃើញ ប្រភេទ អាល់ហ្វា ចំនួន ៦៨៥១ ករណី ដែលតា ១៩ ៩១០ ករណី អាល់ហ្វា ៦៨៥១ ករណី បេតា ១ ករណី និង អូមីក្រុង ១ ករណី។ ដោយយើងត្រូវគ្រប់គ្រងសភាពការណ៍ វិធានការការពារនៅ តែជាវិធានការដ៏សំខាន់សម្រាប់ការរៀនរស់នៅ ជាមួយកូវីដ១៩។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) លើស្រ្តីខ្មែរម្នាក់ អាយុ ២៣ ឆ្នាំដែលបានធ្វើដំណើរចេញពីតំបន់អាហ្រ្វិកខាងលិច។ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាចុះថ្ងៃអង្គារទី ១៤ ខែធ្នូ ស្ត្រីរូបនោះមានអាសយដ្ឋាននៅ ក្រុងបាវិតខេត្តស្វាយរៀង និងមានផ្ទៃពោះចំនួន ១៥ សប្តាហ៍៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ