វប្បធម៌ ជំនឿ
ថ្មធម្មជាតិ ៦០០០ ឆ្នាំ Lapis Lazuli នាំសំណាង យសស័ក្តិ និងការគោរពស្រលាញ់
នៅពេលដែលអ្នកណាម្នាក់ពាក់ត្បូងថ្ម Lapis Lazuli ថាមពលទាក់ទាញសំណាងត្រូវបានបំផុសឡើងមក មិនថាគំនិតគិតអំពីអ្វី ថាមពលចង់ធ្វើអ្វី ភាពអវិជ្ជមានបម្រុងកើតឡើងមកដោយប្រការណាក្តី បានក្លាយជា ការគិតបែបវិជ្ជមាន និងប្រកបដោយការស្មារតីស្ថាបនាខ្ពស់។ ត្បូងនេះ សក្តិសមនឹងបុគ្គលណា ដែលមានយសក្តិ មានបរិវាហែរហម គប្បីទិញថ្មនេះ យកមកប្រើ ឬទុកជាទ្រព្យក្បែរខ្លួន។

ត្បូងថ្មធម្មជាតិ ឡាពីសឡាហ្សូលី(Lapis Lazuli) ផ្តល់នូវគុណសម្បត្តិ នៃសីលធម៌ដែលជះឥទ្ធិពលដល់បុគ្គលិកលក្ខណៈនៃមនុស្សកំពុងស្ថិតក្នុងអំណាច។ ឥទ្ធិពលលើចក្រារបស់ត្បូងនេះ រំលើកទឹកចិត្តឱ្យម្ចាស់វា មានការច្នៃប្រតិដ្ឋ មានគំនិតសន្តោសមេត្តា មានភាពអត់ធ្មត់ខ្ពស់លើសមនុស្សធម្មតា ដែលអាចកាន់ការធំបានសម្រេចសឹងគ្រប់រឿង។

Lapis Lazuli គឺជាផ្នែកមួយនៃថ្មធម្មជាតិប្រភេទកម្រ ដែលត្រូវបានគេប្រើច្រើនបំផុតចាប់តាំងពីប្រវត្តិសាស្រ្តរបស់មនុស្សកកើតដំបូង។ ស្តេចជាច្រើននៅអឺរ៉ុបមានថ្មនេះ ជាអលង្ការក្នុងទិវាអភិសេកគ្រងរាជ ព្រោះគេជឿថាជាថាមពលនៃអំណាច ទសពិតរាជធម៌ និង ការបង្ករបរិវារាប់ម៉ឺនសែន។

ល្បាយពណ៌ខៀវជ្រៅរបស់វា រហូតដល់ពេលនេះ នៅតែជានិមិត្តរូបនៃរាជវង្សនិងកិត្តិយស ជាតំណាងឱ្យសេនាធំនៃព្រះ តំណាងឱ្យអំណាចនៃវិញ្ញាណដែលពេញដោយចក្ខុវិស័យលើសពីមនុស្សធម្មតា។

វាក៏ជានិមិត្តរូបនៃការនាំមកថាមពល ប្រាជ្ញានិងសេចក្តីល្អបរិសុទ្ធក្នុងផ្នត់គំនិតអ្នកដែលពាក់វា (មនុស្សគិតអាក្រក់ ព្យាបាទអ្នកដទៃ មិនអាចប្រើត្បូងនេះបានឡើយ)។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីគុណភាពរបស់ LaPis យើងអាចធ្វើជាចិញ្ចៀនឬខ្សែដៃពាក់ជាប់ខ្លួនបាន។
Lapis Lazuli មិនមែនជាថ្មដែលមានតម្លៃថ្លៃពេកនោះទេ ប៉ុន្តែវាកម្រមាន។ ប្រភេទដែលមិនមានបង្កប់សសៃមាសក៏អាចលក់ក្នុងតម្លៃប្រមាណជា ២០ ដុល្លារក្នុងមួយការ៉ាត់ រីឯឡាពីសដែលមានជាតិខ្សែមាសច្រើន អាចឡើងដល់ ១០០-១៥០ ដុល្លារ ក្នុងមួយហ្គារ៉ាត់។

ការលាងសម្អាតវា យើងអាចធ្វើបានដោយប្រើ ទឹកក្តៅឧណ្ឌ ៗ ។ គេមិនគួរដាក់ត្បូង Lapis Lazuli ក្នុងម៉ាស៊ីនជ្រលក់គីមីឬគ្រឿងអលង្ការទេ ហើយការពារពីសារធាតុអាសុីតឲ្យបាន។ បើយើងរកជាងធ្វើ ត្រូវប្រាប់គេឱ្យច្បាស់។
Lapis Lazuli បច្ចុប្បន្ន រកបានដោយកម្រដោយសារវាមានតិចជាងត្បូងពេជ្រ។
ឡាពីសដែលមានពណ៌ខៀវស្រងាត់ ផ្ទុកសារធាតុរ៉ែធម្មជាតិ និងចែកចាយពណ៌ខៀវខុសៗពីគ្នាច្រើនសណ្ឋានក្នុងដុំតែមួយ ចាត់ថាជារបស់ពិត។

កាល៦០០០ឆ្នាំមុន ប្រភពដើមនៃ Lapis Lazuli ត្រូវបានគេរកឃើញនៅក្នុងតំបន់ថ្មកំបោរ នាជ្រលងដងទន្លេ Kokcha នៃខេត្ត Badakhshan ភាគឦសានប្រទេសអាហ្វហ្គានីស្ថាន៕
អត្ថបទ ៖ ចម្រើន តារា
ចុចអាន៖ ទទឹមគឺជាត្បូងដ៏កម្រលើផែនដីនិងមានឥទ្ធិពលខ្លាំងសូម្បីតែក្នុងសុបិនដែលឃើញត្បូងនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


