ព័ត៌មានជាតិ
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរប្រមាណជិត ២ម៉ឺននាក់ថ្ងៃឆ្លងឆ្នាំសកល
ខេត្តបាត់ដំបង÷ លោក ហម អរុណ ប្រធានការិយាល័យផែនការវិនិយោគ និងអភិវឌ្ឍផលិតផលទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃឆ្លងឆ្នាំសកល ខេត្តបាត់ដំបងមានភ្ញៀវទេសចរសរុបប្រមាណ១៧.៩៩៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ១៧.៩៤៤នាក់ និងភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)សរុប៥៥នាក់។

លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងដែរថា នៅក្នុងឱកាសពិធីឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២២ នៅរាត្រីថ្ងៃទី៣១ខែធ្នូ២០២១ឈានចូលថ្ងៃទី០១ខែមករាឆ្នាំ២០២២នេះនៅតាមតំបន់គោលដៅទេសចរណ៍ និងតាមបណ្តារមណីយដ្ឋានទេសចរណ៍ធំ-តូចមួយចំនួន ក្នុងខេត្តត្រូវបានភ្ញៀវទេសចរក្នុងស្រុកបាននាំគ្នាកក់តង់ ដើម្បីសម្រាកកម្សាន្តក្នុងពេលឆ្លងរាត្រីឆ្លងឆ្នាំជាច្រើនហូរហែចាប់តាំងពី២សប្តាហ៍មុនមកម៉្លេះ។
តំបន់គោលដៅដែលជាទីតាំងរមណីយដ្ឋានធម្មជាតិ និងអេកូទេសចរណ៍របស់ខេត្តបាត់ដំបង ទាក់ទាញដល់ភ្ញៀវទេសចរចំនួន២៣កន្លែងក្នុងនោះរួមមាន÷រមណីយដ្ឋានប្រាសាទភ្នំបាណន់,រមណីយដ្ឋានភ្នំសំពៅ,ប្រាង្គប្រាសាទឯកភ្នំ,រមណីយដ្ឋានកែច្នៃទំនប់អាងទឹកកំពីងពួយ,តំបន់ទឹកធ្លាក់ភ្នំ៥៣ភ្នំព្រឹក,រមណីយដ្ឋាននគរជុំភ្នំព្រឹក,រមណីយដ្ឋានធម្មជាតិភ្នំកំពូល,រមណីយដ្ឋានវាលចម្បាំងខេមសាយសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំនិងសហគមន៍អេកូទេសចរណ៍រ៉ាមសារព្រែកទាល់ក្នុងស្រុកឯកភ្នំជាដើម។
លោក អ៊ុចអ៊ុភីនីស្សារ៉ា បានបញ្ជាក់ថា បើទោះបីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានប្រមុខរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ក៏ដោយ តែស្ថានភាពពីការឆ្លងនិងចម្លងមេរោគកូវីដ១៩ នៅតែជាបញ្ហាប្រឈម និងក្តីកង្វល់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល៣ការពារ៣កុំឲ្យបានម៉ឺងម៉ាត់ មិនត្រូវធ្វេសប្រហែសខណៈពេលដែលកូវីដ១៩បំប្លែងខ្លួនថ្មី(OMICRON)កំពុងតែឆ្លងរីករាលដាលនៅតាមបណ្តាប្រទេសមួយចំនួន ជាបន្តបន្ទាប់ហើយកម្ពុជាយើងក៏មានអ្នកជំងឺនេះមួយចំនួនផងដែរ(ប្រភេទនាំចូល)៕ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


