Connect with us

ព័ត៌មានជាតិ

លោក ផៃ ស៊ីផាន ៖ អ្នកនាំពាក្យ មានភារកិច្ចសំខាន់ៗ ចំនួន ២

បានផុស

នៅ

ថ្លែងនៅក្នុងជំនួប ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី ៦ ខែមករានេះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិ​ភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា អ្នកនាំពាក្យ មានភារកិច្ចសំខាន់ៗ ចំនួន ២គឺ ទី១. ការផ្សព្វផ្សាយព័ត៌មានពីស្ថាប័នរបស់ខ្លួន ទៅកាន់មហាជន ក៏ដូចជាប្រជាពលរដ្ឋ និងទី២. ការឆ្លងឆ្លើយ ជាមួយអ្នកសារព័ត៌មាន។

បើតាមលោក ផៃ ស៊ីផាន កន្លងមកអ្នកសារព័ត៌មាន ក៏បានជួបប្រទះបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងការទទួលបានព័ត៌មានពីស្ថាប័នខ្លះ តែមិនទាន់ឃើញមានពាក្យតវ៉ាផ្លូវការណាមួយ នោះទេ។ លោកថា មានពេលខ្លះអ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺពីស្ថាប័នមួយបាន។ ប៉ុន្តែយើងមិនមានច្បាប់ ហើយនៅពេលមានច្បាប់យើងនឹងប្រសើរឡើង៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម