សន្តិសុខសង្គម
ពូសាច់ថ្លៃ ខឹងប្អូនថ្លៃមិនឲ្យតម្លៃខ្លួន បានយកដបសាំងជះដុត
ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកដបសាំងទៅដុតលើប្អូនថ្លៃ ដោយសារកំហឹងខឹងប្អូនថ្លៃមិនឲ្យតម្លៃខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ២០ និង ២០ នាទី មុខផ្ទះជនរងគ្រោះភូមិ ព្រែករាំង ១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នគរបាលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធី សំអូន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅភូមិព្រែករាំង ១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងឈើ។ ជនសង្ស័យឈ្មោះ ស្រេង ឃុន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិ ព្រែករាំង ១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ។

នគរបាលបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ និងក្រុមគ្រួសារព្រមទាំងបងប្អូនកំពុងតែឈរនិយាយគ្នាលេងនៅមុខផ្ទះ ពេលនោះស្រាប់តែជនសង្ស័យដែលត្រូវជាពូសាច់ថ្លៃដែលនៅផ្ទះជិតគ្នា បានដើរមកដោយមានកាន់ដបសាំងនៅនឹងដៃផង បាននិយាយថា ជនរងគ្រោះនិងបងប្អូនមិនដែលឲ្យតម្លៃខ្លួនទេ និងបាននិយាយគំរាមរកដុតសម្លាប់ជនរងគ្រោះនិងក្រុមគ្រួសារទៀតផង ទើបបណ្តាលឲ្យមានការឈ្លោះប្រកែកគ្នារហូតដល់ជនសង្ស័យយកដបសាំងដែលកាន់នៅដៃចាក់ជះទៅលើខ្លួនជនរងគ្រោះរួចយកដែកកេះដុត បណ្តាលឲ្យឆាបឆេះរលាកខ្លួនជនរងគ្រោះមួយចំហៀងខ្លួនខាងឆ្វេង និងខ្ទាតសាំងចំត្របកភ្នែកកូនតូចរបស់ជនរងគ្រោះផងដែរ។


ភ្លាមនោះ មេភូមិ និងប្រជាការពារ បានឃាត់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលប៉ុស្តិ៍កំពង់សំណាញ់ធ្វើការសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


