Connect with us

ជីវិតកម្សាន្ដ

ប៉ុន្មាន​ប្លង់​របស់ ​ញឹមសួន​ សោភាទេពី​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​ថា ស្អាត​និង​សិចស៊ី

បានផុស

នៅ

តារាចម្រៀងរូបស្រស់កញ្ញា ញឹមសួន សោ ភាទេពី ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍គ្រប់គ្នាខណៈតារាស្រីរូបនេះបានបង្ហោះនូវរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតសម្ញែងសាច់សខ្ចីលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្ហោះភ្ជាប់ជាមួយរូបភាពនេះដែរកញ្ញា ញឹមសួន សោភាទេពី បានសរសេររៀបរាប់ខ្លឹមសារខ្លីថាពេលខ្ញុំនៅស្រលាញ់អ្នកម្តេចមិនចេះមើលថែដល់ពេលចិត្តខ្ញុំប្រួលប្រែហេតុអ្វីមកហួងហែងខ្ញុំម្លេះ។

ការបង្ហាញខ្លួនសម្ញែងភាពសម្រស់របស់កញ្ញាសោភាទេពី នេះបានធ្វើឲ្យទស្សនិកជនសរសើររាងដ៏ស្រស់ស្រឡូនរបស់នាងថែមទៀត។

តារាចម្រៀងស្រីវ័យក្មេង សោភាទេពី បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលប៉ុន្មានឆ្នាំមកនេះគឺគេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រហាក់ហក់ឡើងមិនចាញ់តារារៀមច្បងនោះឡើយ។ មិនតែប៉ុណ្ណោះរូបសម្ផស្សរបស់នាងក៏ជាលទ្ធភាពក្នុងការទាក់ទងបុរសៗឲ្យលង់ស្នេហ៍ទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម