ព័ត៌មានអន្ដរជាតិ
ថៃ កំពុងផ្ទុះជំងឺមួយទៀត ងាយឆ្លង និងធន់ជាមួយថ្នាំសម្លាប់មេរោគ
លោកវេជ្ជបណ្ឌិត Yong Phuworawan អ្នកជំនាញផ្នែកព្យាបាលរោគនៃសាកលវិទ្យាល័យ Chulalongkorn បានបង្ហោះសារតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនថា ជំងឺរាគរូស Norovirus កំពុងរាតត្បាតក្នុងខេត្តចាន់បុរី និងភាគខាងកើតប្រទេសថៃ ចាប់តាំងពីថ្ងៃចូលឆ្នាំថ្មីឆ្នាំសកលរហូតមកដល់ពេលនេះ ។

ទន្ទឹមនោះ ជំងឺរាគរូស Norovirus ដែលត្រូវបានរកឃើញនេះគឺជាប្រភេទបំប្លែងខ្លួន GII.3 ដែលជាពូជកម្រមួយមិនងាយនឹងមានការរាយការណ៍ណាស់ ហើយនាយកដ្ឋានគ្រប់គ្រងជំងឺថៃបានរកឃើញវានៅក្នុងខែមិថុនា ឆ្នាំ ២០១៨ ពីអ្នកជំងឺរាគនៅទីក្រុងបាងកក ។
មេរោគនេះអាចបណ្តាលឲ្យរាគ ក្អួត និងឈឺពោះ ក្នុងករណីខ្លះគឺគ្រុនក្តៅ ហើយរោគសញ្ញារបស់វាគឺស្រដៀងនឹងការពុលអាហារ ។

ជំងឺនេះច្រើនកើតមានក្នុងរដូវរងា ។ ក្នុងឆ្នាំខ្លះវាបានចម្លងដល់អ្នកជំងឺជាច្រើន ហើយវាច្រើនតែច្រឡំថាពុលអាហារ ព្រោះមេរោគមិនមានសំបកនោះទេ ហើយវាក៏ងាយចម្លង និងធន់នឹងថ្នាំសម្លាប់មេរោគ ដូចជាអាល់កុលជាដើម ។
ចំពោះសារធាតុដែលអាចប្រើសម្លាប់មេរោគនេះបានគឺសារធាតុក្លរីន ដូចជា chlorox (ទឹកសម្អាតបង្គន់) ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sanook
ចុចអាន ៖ មកថ្មីទៀតហើយ! លើកនេះជា វីរុសបំប្លែងខ្លួន កូនកាត់ Delta ជាមួយ Omicron
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


