ព័ត៌មានជាតិ
រដ្ឋាភិបាល ចុះកិច្ចព្រមព្រៀងស្ថាបនាវារីអគ្គិសនីស្ទឹងតាតៃលើ និងខ្សែបញ្ជូន ២ ខ្សែ តម្លៃជាង ៧០០លានដុល្លារ
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ លើគម្រោងវិនិយោគវិស័យថាមពលចំនួន ០២ គឺគម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ និងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលចំនួន ២ ខ្សែ ដោយ ១ ខ្សែពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងមួយទៀតពីខេត្តបាត់ដំបងទៅព្រំដែនថៃ ដែលមានតម្លៃសរុបជាង៧០០លានដុល្លារ។

កិច្ចព្រមព្រៀងទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០២០ នៅទីស្តីការក្រសួងក្រោមអធិនតីភាពលោក ស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
បើតាមក្រសួងរ៉ែនិងថាមពល គម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន China National Heavy Machinery Corporation របស់ចិន។ ចំណែកគម្រោង “ខ្សែបញ្ចូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ” ចុះហត្ថលេខាជាមួយក្រុមហ៊ុន Schneitec ដែលនឹងវិនិយោគលើគម្រោងខ្សែបញ្ជូនទាំង ២ នេះ ក្រោមរូបភាពវិនិយោគសាងសង់ដំណើរការផ្ទេរ (Build-Operation-Transfer)។
ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើបន្ទាប់ពីគណៈរដ្ឋមន្ត្រីបានឯកភាពលើគម្រោងទាំងពីរខាងលើនេះ កាលពីថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២០កន្លងទៅ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើដែលមានវិនិយោគក្នុងតម្លៃជាង៣៨៩ លានដុល្លារគឺជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹកដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនីនៅអគារថាមពលដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែបតាមបំពង់ទួណែលបង្ហូរទឹកក្រោមដី។
គម្រោងនេះផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះ៤ឆ្នាំសម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២សេនអាម៉េរិក ក្នុង១គីឡូវ៉ាត់ម៉ោង។
ឯគម្រោងសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ ដែលមានប្រវែង ១៩៩, ៥២ គីឡូម៉ែត្រក្រោមទុនវិនិយោគជាង ៣៣០ លានដុល្លារ និងគម្រោងវិនិយោគខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលប្រវែង ១០៧ គីឡូម៉ែត្រពីខេត្តបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ក្នុងទំហំទឹកប្រាក់វិនិយោគជិត ១១១ លានដុល្លារ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


