Connect with us

ព័ត៌មានជាតិ

ត្រឹម១ខែកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ជិត២៨០ករណី​

បានផុស

នៅ

រយៈពេល​ត្រឹម​១​ខែ ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូ​មី​ក្រុង​កើន​ឡើង​ជិត​២៨០​ករណី​ហើយ​ រួមទាំង​៣៤​ករណី​ដែល​រកឃើញ​នៅថ្ងៃនេះ​ផងដែរ​។​

បើតាម​របាយ​ករណ៍​ប្រចាំថ្ងៃ​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ​ក្រសួង​បាន​រក​ឃើញ​ករណី​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង​ជា​លើកដំបូង​នៅ​ថ្ងៃទី​១៤ ​ខែធ្នូ​ ឆ្នាំ​២០២១​ ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ជា​ជនជាតិខ្មែរ​ម្នាក់​អាយុ២៣​ឆ្នាំ​ នៅ​ខេត្តស្វាយរៀង​ ដែល​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ចេញពី​ប្រទេស​ហ្គា​ណា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​បន្តថា​ ចាប់តាំងពី​ថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២១​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៣ ​ខែមករា ឆ្នាំ​២០២២​នេះ​ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូ​មី​ក្រុង​ចំនួន​២៧៧ករណី​ហើយ​រួមទាំង​៣៤​ករណី​ដែល​រកឃើញ​នៅថ្ងៃនេះ​ផង​ ហើយ​ក្នុង​៣៤​ករណី​នោះ មាន​ករណី​ឆ្លង​សហគមន៍​១២​នាក់ ​និង​អ្នកដំណើរ​មកពី​បរទេស២២​នាក់ អ្នកជា​សះស្បើយ​១៤​នាក់ និង​ស្លាប់ គ្មាន ។​

ក្រសួងសុខាភិបាល​បាន​បន្តថា ​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូ​មីក្រុង​ចំនួន​២៧៧​ករណី​នោះ​ មាន​២៨​ករណី​ឆ្លង​ចូលក្នុង​សហគមន៍​ និង​ក្រៅពីនេះ​ជាករណី​នាំចូល​មកពី​បរទេស​។​

គួរបញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹកថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​១២០៧១៨​នាក់ អ្នកជា​សះស្បើយ​ចំនួន​១១៧០៥៧​នាក់​ និង​អ្នកស្លាប់​ចំនួន​៣០១៥ នាក់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម