Connect with us

ព័ត៌មានអន្ដរជាតិ

អូមីក្រុង មិនមែនជាវីរុសបំប្លែងខ្លួនចុងក្រោយឡើយ មេរោគថ្មីៗនឹងលេច ឡើងទៀតក្នុងឆ្នាំ ២០២២ នេះ

បានផុស

នៅ

អ្នកជំនាញបាននិយាយថា ឆ្នាំថ្មីឆ្នាំ ២០២២ នេះ អូមីក្រុង នៅតែបង្កឲ្យមានការកើនឡើងនៃករណីឆ្លងជុំវិញពិភពលោក ហើយរហូតមកដល់ពេលនេះវាមិនមែនជាវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភចុងក្រោយនោះទេ ។

លោក Kartik Chandran អ្នកជំនាញខាងមេរោគ និងជាសាស្រ្តាចារ្យផ្នែកមីក្រូជីវសាស្ត្រ និងភាពស៊ាំនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein ក្នុងទីក្រុងញូវយ៉ក បានប្រាប់ Live Science ថា ពួកគេនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីៗកើតឡើងនៅឆ្នាំ ២០២២ នេះ ។

លោកបាននិយាយថា ប៉ុន្តែវាជាការលំបាកក្នុងការទស្សន៍ទាយថាតើវានឹងរីករាលដាលលឿនប៉ុណ្ណា គេចផុតពីប្រព័ន្ធការពាររបស់មនុស្សបានល្អប៉ុណ្ណា ឬថាតើវានឹងបង្ករឲ្យមានជំងឺធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនមុនៗឬយ៉ាងណានោះ ។

លោក Chandran បាននិយាយថា ដើម្បីប្រកួតប្រជែងជាមួយ អូមីក្រុង វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភនាពេលអនាគត ត្រូវតែបង្កើនភាពស្រដៀងគ្នា ទាំងការឆ្លង និងការគេចផុតពីប្រព័ន្ធភាពស៊ាំរបស់មនុស្ស ។

លោកបញ្ជាក់ថា “យើងនឹងឃើញវីរុសបំប្លែងខ្លួនច្រើនទៀត ហើយយើងនឹងឃើញប្រភេទស្រដៀងគ្នានៃរលកឆ្លង ពោលមានន័យថា អត្រាឆ្លងនឹងការកើនឡើង បន្ទាប់ពីមានវីរុសបំប្លែងខ្លួនថ្មីលេចឡើងក្នុងឆ្នាំ ២០២២ នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Live Science

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម